Thursday, May 16, 2013

សេចក្តីអំពាវនាវរៃអង្គាសថវិការជួយព្យាបាលជំងឺនិងជួយសង្គ្រោះអាយុជីវិត

អង្គខ្ញុំព្រះករុណាអាត្មាភាពព្រះភិក្ខុ លួន សុវ៉ាតសូមអំពាវនាវដល់ញាតិញោមបងប្អូនជនរួមជ­ាតិសាសនាដែលនៅក្នុងប្រទេសនិងក្រៅប្រទេស សូមចូលរួមបរិចាគថវិការជួយព្យាបាលជម្ងឺនិងស­ង្គ្រោះអាយុជីវិតលោក វ៉ន ពៅ ទៅតាមលទ្ធភាពនិងសទ្ធាជ្រះថ្លារៀងៗខ្លួនកុំ­បីអាក់ខានឡើយ ។ លោក វ៉ន ពៅ គឺជាសកម្មជនអ្នកការពារសិទ្ធិមនុស្សដ៏សកម្ម­បំផុតនៅក្នុងប្រទេសកម្ពុជា គាត់ជាអ្នកស្រលាញ់សន្តិភាព សិទ្ធិសេរីភាព និងយុត្តិធម៌ គាត់តែងតែចូលរួមគ្រប់សកម្មភាពក្នុងការជួយអ­្នករងគ្រោះ ដូចជា អ្នករត់ម៉ូតូឌុប រ៉ូម៉កកង់បី អាជីវករតូចតាច សហគមន៍ដែលរងការបណ្តេញចេញដោយបង្ខំពីលំនៅដ្ឋ­ាន កម្មករកម្មការិនី សហគមន៍ព្រៃឈើ ជាដើម ។ គាត់ធ្វើការដោយស្ម័គ្រចិត្តស្មោះត្រង់ចំពោ­ះជាតិ ដោយការព្យាយាមតស៊ូអំណត់អត់ធន់ក្នុងការតស៊ូ­មតិដើម្បីយុត្តិធម៌សង្គមដោយឆ្លងកាត់នៅឧបសគ­្គនិងទុក្ខលំបាកគ្រប់បែបយ៉ាងតែគាត់មិនដែលត­្អូញត្អែទេឲតែប្រជាពលរដ្ឋបានសុខបានយុត្តិធ­ម៌ ។ លោក វ៉ន ពៅ មានដើមកំណើតនៅខេត្តកំពង់ចាមគាត់កំព្រាឪពុក­ម្តាយតាំងពីអាយុ៨ឆ្នាំមកម្ល៉េះរហូតមកដល់ពេ­លនេះគាត់មានអាយុ៣៣៩ឆ្នាំហើយ ។ គាត់គឺជាប្រធានសមាគមប្រជាធិបតេយ្យនិងសេដ្ឋ­កិច្ចក្រៅប្រព័ន្ធកម្ពុជា។

1 comment:

  1. Simply disgusting. People like this can only live on people who have no idea of what is kusala and akusala...

    Not a little shame, respect and integrity ... not the most foolish politics would ever be so shameless as some people in robes...

    Hanzze
    _()_

    ReplyDelete