Thursday, May 16, 2013

សេចក្តីអំនាវនាវរៃអង្គាសថវិការជួយព្យាបាលនិងសង្គ្រោះអាយុជីវិតលោក វ៉ន ពៅ

សេចក្តីអំនាវនាវរៃអង្គាសថវិការជួយព្យាបាលនិងសង្គ្រោះអាយុជីវិតលោក វ៉ន ពៅ 


នៅថ្ងៃព្រហស្បត្តិ៍ទី14ខែឧសភាឆ្នាំ2013នេះ លោក វ៉ន ពៅ មានបញ្ហាសុខភាពឈឺយ៉ាងធ្ងន់ធ្ងរ ត្រូវបានមិត្តភ័ក្តិនិងអង្គការសង្គមស៊ីវិលមាន លោក អំ សំអាត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់របសអង្គការលីកាដូអមដំណើរផងដែរបានដឹកបញ្ជូនទៅព្យាបាលនៅប្រទេសថៃ ។ 
ក្រោយពីក្រុមគ្រូពេទ្យថៃដ៏ធំជាងគេបំផុតនៅប្រទេសនេះពិនិត្យមើលទៅឃើញថាគាត់មានដុំសាច់មហារីកមួយផ្នែកទំហំប្រហែលជាង1សង់ទីម៉ែត្រនៅក្នុងខ្លួន ក្រុមគ្រូពេទ្យបាននិយាយថានៅអាចព្យាបាលជាសះស្បើយបានប៉ុន្តែត្រូវការចំណាយលុយ11000$ដើម្បីវះកាត់និងព្យាបាល ។ 
លោក វ៉ន ពៅ មិនមានលទ្ធភាពរកប្រាក់មួយមុឺនមួយពាន់ដុល្លានេះទេ ព្រោះគាត់ជាកូនកំព្រាក្រីក្រតាំងពីតូចអាយុ8ឆ្នាំឥឡូវគាត់មានវ័យជាង30ឆ្នាំហើយ ហើយបច្ចុប្បន្ននេះគាត់គឺជាប្រធានសមាគមប្រជាធិបតេយ្យសេដ្ឋកិច្ចកម្ពុជាក្រៅប្រព័ន្ធហៅកាត់ថាIDEAR ដែលធ្វើការជួយអ្នករត់ម៉ូតូឌុប រ៉ូម៉កកង់បី និងអាជីវករអ្នកលក់ដូរតាមចិញ្ចើមផ្លូវអ្នកលក់ដូរកំបុិកកំប៉ុកឲមានសិទ្ធសេរីភាពបានប្រកបអាជីកម្មដូចគេឯងដែរ ។ លោក វ៉ន ពៅ គឺជាមនុស្សយ៉ាងសកម្មបំផុតដែលក្លាហាន អង់អាច ស្លូតបូត ស្មោះត្រង់ ធ្វើការបំរើសង្គមជាតិដោយមិនគិតពីទុក្ខលំបាកផ្ទាល់ខ្លួននិងឧបសគ្គសព្វគ្រប់បែបយ៉ាងទាំងអស់ ក្នុងការតស៊ូមតិចូលរួមទាមសិទ្ធិសេរីភាពនិងយុត្តិធម៌ជូនកម្មករ អាជីវករ អ្នករត់ម៉តូឌុប សហគមន៍ដីធ្លី ព្រៃឈើ ជាដើមក្នុងការការពារសិទ្ធិមនុស្សសិទ្ធិលំនៅដ្ឋានដីធ្លីនិងសម្បត្តិធនធានធម្មជាតិផ្សេងៗនៅកម្ពុជា ។ 

គាត់ក្រីក្រមិនមានផ្ទះដីធ្លីអីទេគាត់ស្នាក់នៅក្នុងការិយាល័យធ្វើការរបស់សមាគមន៍IDEARជាអចិន្ត្រៃ អាស្រ័យហេតុនេះហើយ ទើបអង្គខ្ញុំព្រះករុណាអាត្មាភាព លួន សុវ៉ាត មានទឹកចិត្តអាណិតស្រលាញ់គោរពរាប់អានគាត់ខ្លាំងណាស់ ។ 
អាស្រ័យហេតុដូចបានប្រគេននិងជំរាបនិងជូនដំណឹងដូចខាងលើនេះ ខ្ញុំព្រះករុណាអាត្មាភាព លួន សុវ៉ាត សូមធ្វើសេចក្តីអំពាវនាវដល់ព្រះសង្ឃគ្រប់ព្រះអង្គ បងប្អូនជនរួមជាតិខ្មែរទាំងក្នុងប្រទេសនិងក្រៅប្រទេស សូមព្រះមេត្តានិងមេត្តាចូលរួមសទ្ធាជ្រះថ្លាសាមគ្គីជួយគ្នាខ្មែរជួយខ្មែរ ខ្មែរសង្គ្រោះខ្មែរគឺជួយសង្គ្រោះមនុស្សធ្វើបុណ្យកសាងព្យាបាលមនុស្សគឺជួយព្យាបាលជម្ងឺ លោក វ៉ន ពៅ ឲរស់រានមានជិវិតបន្តដើម្បីជួយកសាងជាតិយើងបន្តទៀតគឺបានបុណ្យជាងកសាងព្រះវិហារ100ខ្នងទៅទៀត ។ 
សូមទំនាក់ទំនងផ្តល់ថវិការតាមរយះអាត្មាភាព លួន សុវ៉ាត Tel 012 83 83 22 តាមរយះ Skype : sovathloun Facebook : Sovath Loun Email sovath.loun@gmail.com ឬទំនាក់ទំងទៅអង្គការណាមួយនៅក្នុងស្រុកដូចជា IDEAR លីកាដូ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មជ្ឈមណ្ឌលអប់រំច្បាប់សំរាប់សហគមន៍ អាដហុក ជាដើម ។ សូមអរគុណទុកជាមុន អាយុ វណ្ណះ សុខៈ និង បញ្ញា គ្រប់យ៉ាងកើតមានដល់លោកអ្នកគ្រប់ពេលគ្រប់វេលា ។

No comments:

Post a Comment