ព្រះតេជព្រះគុណ ហុក សុវណ្ណ មានថេរដីកាអំពីសីលធម៌មេដឹកនាំ
2012-06-12
ព្រះតេជព្រះគុណបណ្ឌិត ហុក សុវណ្ណ ពីវត្តខ្មែរកាណាដា នៃទីក្រុងម៉ុងរ៉េអាល់ មានពុទ្ធដីកាថា មុននឹងឲ្យប្រទេសជាតិមានសុខដុមរមនា ចំរើនលូតលាស់ប្រកបដោយអរិយធម៌ខ្ពង់ខ្ពស់ទៅបាន លុះត្រាតែក្រុមមេដឹកនាំនៃសង្គម ឬក្រុមតូចៗទាំងឡាយប្រកាន់ខ្ជាប់នូវគុណធម៌ និងសីលធម៌ថ្លៃថ្នូរ។ព្រះតេជព្រះគុណ ហុក សុវណ្ណ
ព្រះអង្គមានថេរដីកាថា ប្រសិនបើគុណធម៌នៃសហគមន៍ ឬសង្គមរបស់ប្រទេសនោះធ្លាក់ចុះ មហន្តរាយ និងកោលាហលសម្រាប់ប្រទេសនឹងកើតមានឡើង។
សូមអញ្ជើញលោកអ្នកនាងស្ដាប់បទសម្ភាសន៍របស់លោក តាំង សារ៉ាដា ជាមួយព្រះតេជព្រះគុណ ហុក សុវណ្ណ ទាក់ទិននឹងតម្លៃគុណធម៌សម្រាប់ក្រុមមេដឹកនាំគ្រប់ជាន់ថ្នាក់ដែលមានសេចក្ដីដូចតទៅ
ខ្ញុំកណាសូមអរព្រះគុណចំពោះថេរដីការរបស់ព្រះអង្គស្ដីពី
ReplyDeleteសីលធម៌នៃមេដឹកនាំ។
ទន្ទឹមនឹងនេះដែរ ខ្ញុំកណានឹកឃើញ អំពីការបរិចាកទានដ៏ខ្ពង់
ខ្ពស់មិនសោកស្ដាយនៃព្រះវេសន្តរដល់ប្រជារាស្រ្តក្រីក្ររបស់
ព្រះអង្គ។
ទោះបីព្រះអង្គជាក្សត្រក៏ដោយ តែព្រះអង្គមិនរវល់នឹងអំណាច
ឬកាមតណ្ហាឡើយ ព្រះអង្គគិតដល់ប្រជារាស្រ្តជាធំ កត្តាទាំង
នេះហើយទើបអាចក្លាយទៅជាអ្នកដឹកនាំដ៏ប្រសើក្រៃលែងដែល
គ្នានបុគ្គលណាប្រៀបប្រដូចនឹងព្រះអង្គបានឡើយនឹងប្រកប
ដោយទសពិធរាជធម៌សមជាក្សត្រ៕