Phnom Penh Post
- Monday, 06 February 2012 12:00
- តុង សុប្រាជ្ញ
- Hits: 225
កម្មៗប្រែមកថា «អំពើ» អំពើដែលលោកអ្នកធ្វើ លោកអ្នកតែងទទួល បើអាត្មាធ្វើខុសអាត្មាក៏ទទួលដែរ... មានតែព្រះអង្គ(ព្រះពុទ្ធ)មួយព្រះអង្គទេគ្មានគ្រូបាអាចារ្យណា ប្រដៅព្រះអង្គបានឡើយ...ហើយឧបាសកឧបាសិកាគួរតែកុំប្រព្រឹត្តទៅតាម កាមកិលេសតណ្ហា កុំលួចប្រពន្ធគេ ត្រូវចៀសវាងឲ្យបាននូវ ស្រី ស្រា ល្បែង...។ នេះគឺជាធម៌ដែលព្រះសង្ឃទេសនាម្តងៗដើម្បីប្រៀនប្រដៅឧបាសកឧបាសិកា ចំណុះជើងវត្ត កុំឲ្យប្រពឹត្តអំពើអបាយមុខទាំងនេះ។ សាសនា គឺជាផ្នែកមួយនៃបាវចនារបស់ព្រះរាជាណាចក្រកម្ពុជា ហើយប្រជាពលរដ្ឋដែលកាន់ និងគោរពសាសនាព្រះពុទ្ធដ៏លើសលប់គឺ៩៦,៩ភាគរយ នៃសាសនាសរុប។ (ជំរឿនឆ្នាំ ២០០៨) ដែលមានព្រះសង្ឃជាអ្នកដើរតួជាអ្នកប្រតិបត្តិតាមព្រះពុទ្ធ។ តើព្រះសង្ឃសព្វថ្ងៃប្រព្រឹត្តអ្វីខ្លះ នៅក្នុងសង្គម និងបណ្តាញសង្គមហេ្វសបុក(Facebook)?
បច្ចុប្បន្ននេះ បើមើលទៅទីវត្តអារាមណាដែលមានការសាងសង់រចនាប័ទ្មទំនើបស្អាតៗ ប្រណីតៗ សូម្បីកុដិព្រះសង្ឃនោះ ខ្លះក៏សឹងធំជាងវិហារវត្តល្មមផង ហើយតុបតែងស្អាតណាស់បំពាក់សុទ្ធតែឈើប្រណីតៗ និងបរិក្ខារត្រជាក់។ វត្តណាដែលល្អៗទាំងនោះ គឺភាគច្រើនសុទ្ធតែមានព្រះសង្ឃដែលពូកែៗ ខាងស្រោចទឹក ខាងទស្សន៍ទាយដំឡើងជោគជតារាសី បញ្ចូលមន្តអាគមន៍គាថា ហើយអ្នកធំៗ បានឡើងបុណ្យស័ក្តលឿនណាស់ ខ្លះកាន់តំណែងមិនត្រឹមតែរាប់ឆ្នាំទេគឺរាប់ទសវត្សរ៍ទៀតផង កាន់បានយូរណាស់។ នេះជាតួនាទីរបស់ព្រះសង្ឃដែលតែងតែជួយប្រោសព្រំគ្រហស្ថ អ៊ីចឹងហើយ បើទោះបីគ្រហស្ថទាំងនោះប្រកបរបរទុច្ចរិត ពុករលួយលក់ជាតិ ឬក៏មានបាតដៃប្រឡាក់ឈាមក៏ដោយ? ព្រះសង្ឃដែលពូកែៗទាំងនោះ ក៏ឡើងបុណ្យស័កិ្តលឿនដែរប្រៀបដូចចៅហ្វាយឡើងបុណ្យខុនឡើង ស័ក្តិ។ ពេលនិមន្តចេញក្រៅម្តងៗគឺសុទ្ធមានត្រាព្រះសង្ហាថ្នាក់ជាតិនៅ ពីលើចីវរ និងមានអង្គរក្សឆ្វេចឆ្វាចទៀតផង នៅតែថ្ងៃដាក់រថយន្តសៀរ៉ែននៅខាងមុខទេ។ ប្រសិនបើមានញោមៗធម្មតាណាមកនិមន្តទៅឆាន់សង្ឃទាននៅឯផ្ទះ វិញគឺ ព្រះសង្ឃធម្មតានិមន្តទៅបានហើយអាត្មាជាប់រវល់ណាស់ តែបើញោមៗណាថ្នាក់ធំៗ ឯកឧត្តម លោកជំទាវ ឬក៏ឧត្តមសេនីយ៍និមន្តទៅដំឡើងរាសី ឬក៏ឆាន់នៅវីឡាវិញគឺនិមន្តឡើងឡង់គ្រីស័រ ឬឡិចស៊ីសទៅភ្លាម។ គិតៗទៅសូម្បីតែសង្ឃក៏មានអង្គខ្លះកាលីបៗដែរ កុំថាឡើយតែឧបាសកនោះ។
ព្រះសង្ឃដែលមានឋានៈធំៗទាំងនោះ ភាគច្រើនបញ្ចូលនយោបាយរបស់គណបក្សខ្លះ នៅពេលបានឡើងគង់ទេសនាម្តងៗ។ ជាងនេះទៅទៀត គំរាមកំហែង និងតាមដានព្រះសង្ឃណាដែលចូលរួមសង្កេតតាមដានប្រជាពលរដ្ឋ ដែលមកតវ៉ារឿងវិវាទដីធ្លី ព្រៃឈើ និងសិទ្ធិមនុស្សជាដើម ដោយសារព្រះសង្ឃរស់បានអាស្រ័យឧបាសក នៅពេលឧបាសកទុក្ខព្រួយគឺព្រះសង្ឃតែងតែជួយអ៊ីចឹងហើយ។ ឧទាហរណ៍ ដូចកាលពីឆ្នាំទៅ ព្រះសង្ឃលួន សាវ៉ាត ដែលចូលរួមឃ្លំាមើលការតវ៉ារឿងព្រៃឡង់ក៏មិនបានដែរ គឺមានលិខិតគណៈសង្ឃរាជធានីហាមវត្តនានានៅរាជធានីភ្នំពេញ មិនឲ្យគង់ស្នាក់អាស្រ័យនៅទេ។ ពេលខ្លះធ្វើការតាមដានព្រះសង្ឃណាដែលមាននិន្នាការនយោបាយរក លទ្ធិប្រជាធិបតេយ្យថែមទៀតផង។
គណៈសង្ឃធំៗទាំងនោះ មិនសូវគិតគូររឿងការបន្តបង្កើតព្រះធម៌ព្រះត្រៃបិដកដើម្បី អភិវឌ្ឍវិស័យព្រះពុទ្ធសាសនា ឬក៏បង្កើតពាក្យថ្មីៗទៅលើវចនានុក្រម សម្តេចសង្ឃ ជួន ណាត ដែលមានស្រាប់ទេ ឬកំណត់យកនិយាមពាក្យដែលត្រូវមកផ្សព្វផ្សាយទេ គឺទុកឲ្យកូនខ្មែរទាំងបច្ចុប្បន្ន ជំនាន់ក្រោយទៀតមានការលំបាក ហើយតាំងបន្ទោសថាកូនខ្មែរមិនចេះសរសេរអក្សរខ្មែរត្រឹមត្រូវ សូម្បីការបង្កើតពាក្យប្រើជាភាសាខ្មែរនៅក្នុងទូរស័ព្ទហ្នឹង ក៏មិនទាន់ចុះសម្រុងគ្នានៅឡើយទេ។ ចុះថាតើនឹងមានបញ្ហាអក្សរខ្មែរអ្វីខ្លះកើតឡើង នៅខែក្រោយនេះ ប្រព័ន្ធអ៊ីនធឺណិត Mozilla Firefox មានគម្រោងបង្កើតកម្មវិធីអក្សរខ្មែរនៅលើវេបសាយរបស់ខ្លួន ឬមួយក៏ទុកឲ្យតាមដំណើរអ៊ីចឹងទៅ? គណៈសង្ឃធំៗបច្ចុប្បន្ននេះមើលទៅដូច គិតគូររឿងបក្ស បុណ្យស័ក្តិ និងអំណាចច្រើនជាងស្រាវជ្រាវធម៌អាថ៌ និងអក្សរសាស្រ្ត ខុសពីព្រះសង្ឃជំនាន់ដើមខិតខំរាប់ឆ្នាំបកប្រែពីភាសាបាលីមក ឲ្យកូនខ្មែរជំនាន់ក្រោយប្រើ ហើយមេដឹកនាំព្រះសង្ឃជំនាន់មុនហ៊ានចេញមុខតស៊ូប្រឆាំងជាមួយនឹង អាណានិគមនិយមបារាំង ដូចព្រះសង្ឃក្រឡាហោមគង់ ជាដើម។ សូមមានពុទ្ធដីកាជាលាយលក្ខណ៍អក្សរប្រាប់ផងសព្វថ្ងៃនេះធ្វើបាន អ្វីខ្លះ ?
ក្រៅពីនោះ មានរឿងប្លែកៗជាច្រើនជុំវិញព្រះសង្ឃដែលប្រព្រឹត្តផ្ទុយពីវីន័យ ធម៌ ព្រះសង្ឃខ្លះលួចផឹកស្រា ខ្លះលួចលេងបៀរ ខ្លះចាក់កន្ទុយលេខ ខ្លះហាត់បើកឡានលេងក្នុងវត្តពេលយប់ៗ ខ្លះលួចមើលរឿងអាសអាភាសក៏មាន អ៊ីចឹងហើយបានជាកើតមានព្រះសង្ឃហ៊ានដល់សេពមេថុន(រួមភេទ) ខ្លះទៀតឈានដល់ថ្នាក់ចាប់រំលោភសេពសន្ថវៈទៀតផង។ ឧទាហរណ៍៖ កាលពីសប្តាហ៍មុន មានព្រះសង្ឃមួយអង្គធ្វើសកម្មភាពរំលោភកុមារីដល់ទៅ២នាក់ ហើយ២នាក់ផ្សេងទៀតប៉ុនប៉ង ហើយគំរាមសម្លាប់ក្មេងស្រីៗទាំង២នាក់នោះទៀត បើស្រែក ឬក៏ទៅប្តឹងប៉ូលិស។ ព្រះសង្ឃអើយ ព្រះសង្ឃ!អីក៏សាហាវម្ល៉េះ ក្រែងទូន្មានគ្រហស្ថសុទ្ធតែ កុំឲ្យប្រព្រឹត្តអបាយមុខនានា តែព្រះសង្ឃខ្លួនឯងនោះជាអ្នកប្រព្រឹត្តទៅវិញ។ ករណីព្រះសង្ឃធ្វើសកម្មភាពយ៉ាងដូច្នេះ មិនឃើញមានគណៈសង្ឃធំៗ រឹតបន្តឹងផ្នែកវិន័យឲ្យបានធ្ងន់ធ្ងរទេ ដូចជា ចេញជាលាយលក្ខណ៍អក្សរ ប្រកាសតាមវត្តនានាទូទាំងប្រទេសជាដើម ពោលគឺទុកទាល់តែទុំជោរ បានដឹងដូចជា ករណី នេត ខៃ បាននាំគ្នាចាត់ការទាំងគណៈសង្ឃទាំងសមត្ថកិច្ច។ បើតាមរបាយការណ៍ឆ្នាំ២០១១ របស់ក្រសួងមហាផ្ទៃ បានបង្ហាញថា ករណីរំលោភសេពសន្ថវៈមាន៣៤០ករណី កើនឡើងជាងឆ្នាំ២០១០ ដែលមាន៣១០ករណី។ ក្នុងនោះករណីរំលោភសរុបក៏រាប់បញ្ចូលទាំងព្រះសង្ឃផងដែរ។ សង្ឃឹមថា ឆ្នាំនេះក្រសួងនឹង វិភាគទិន្នន័យមកបង្ហាញចំពោះករណីអ្នកប្រព្រឹត្តជាព្រះសង្ឃផងដែរ ។
សកម្មភាពអបាយមុខរបស់ព្រះសង្ឃខាងលើនេះ គួរឲ្យខ្ពើមរអើមចំពោះសង្គមជាតិ។ ឧបាសកម្នាក់ៗធ្វើអ្វីៗ មិនហ៊ានប៉ះព្រះសង្ឃទេព្រោះខ្លាចបាប សូម្បីតែនិយាយទៅកាន់ព្រះសង្ឃក៏គិតដែរខ្លាចខុសពាក្យពេចន៍ ចំណែកព្រះសង្ឃខ្លះវិញមិនត្រឹមតែរំលោភទេ ថែមទាំងគំរាមសម្លាប់ទៀត។
ឥឡូវនេះ ចូលដល់ដំណាក់កាលព្រះសង្ឃនាំគ្នាលេងហ្វេសប៊ុក ហើយឆ្លើយឆ្លងជាមួយនារីស្អាត ខ្លះស៊ិចស៊ីទៀត សំណួរសួរថាតើព្រះសង្ឃលេងហ្វេសប៊ុកមានអ្វីខុសដែរឬទេ ? បើតាមវិន័យសង្ឃវិញតើ អាចដាច់អាបត្តិដែរឬទេ? បើព្រះសង្ឃបើកហ្វេសប៊ុកទៅឃើញសុទ្ធតែរូបអាសអាភាស ឬវីដេអូគ្លីបអាសអាភាស ដែលគេបានបង្ហោះ ឬមានមេរោគ(Virus)ដែលបានផ្ញើមកចូលក្នុងខ្ទង់គណនីហ្វេសបុករបស់ ព្រះសង្ឃនោះ? ពេលខ្លះព្រះសង្ឃដែលជាសមាជិកលេងហ្វេសបុកក៏បង្ហោះរូបភាពរបស់ ព្រះសង្ឃក្នុងបន្ទប់ក្នុងកុដិ ដែលរូបថតទាំងប្រុស ស្រី នៅក្នុងបន្ទប់នោះឲ្យញាតិញោមឃើញទាំងអស់ ហើយព្រះសង្ឃខ្លះពាក់តែហង្សសាក់ (អាវកាក់)ទៀត។ តើជាការសមរម្យដែរឬទេបើនារីៗបើកនៅក្នុងហ្វេសបុកឃើញនោះ? បើតាមវិន័យធម៌ព្រះសង្ឃតាមធម្មតា គឺអាចមើលមុខស្រ្តីទាល់តែចម្ងាយសុទ្ធតែ៣ ទៅ៤ម៉ែត្រឯណោះ។ បើព្រះសង្ឃមើលរូបភាពស្រើបស្រាលបែបនេះ អាចបណ្តាលឲ្យព្រះសង្ឃដែលលេងហ្វេសប៊ុកអាចឈានដល់ការរួមភេទ ឬក៏ចាប់រំលោភដែរឬទេ? តើគណៈសង្ឃធំៗមានបានដឹងរឿងព្រះសង្ឃលេងហ្វេសប៊ុកដែរ ឬទេ? បើដឹងហើយ តើមានវិធានការដែរឬទេ?
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com
Dear Friends,
ReplyDeleteTo keep a simply answer to the title question: Yes, it would be not according to the Vinaya.
To find it out for your self, you simply need to look honest at your intention to do so.
_()_
សូមលោកតុងសុប្រាជ្ញជ្រាបថាៈ
ReplyDeleteលោកសង្ឃខ្មែរពុំមែនជាព្រះពុទ្ធឡើយ តែជាសិក្ខាកាមតាមបែបបទហីនយានដូច្នេះការប្រតិបត្តន៍
ធម៌វិន័យមួយចំនួនខុសប្លែកអំពីមហាយាន។ ហើយធម្មតាផ្លែដូងមួយដើមរមែងតែងតែមានតក់មាននាល។
ក៏ប៉ុន្តែបើមានលោកសង្ឍរូបណាការពារមេដឹកនាំអង្គការលើ
ខ្មែរក្រហមដោយកាយវាចាចិត្តក្តីឬការពារដោយចេញ
មុខឬក៏លាក់មុខក្តី គឺថាលោកសង្ឃនោះពុំមែនជាអ្នកកាន់
ព្រះពុទ្ធសាសនាឡើយ គឺជាយក្សឬបិសាចក្រឡាខ្លួនជា
ទេវតាដើម្បីបោកបញ្ឆោតខ្មែរស្លូតត្រង់តែប៉ុណ្ណោះ។
ប៉ារីស៍ព្រឹកទី២០កុម្ភៈ២០១២
អក្សរភាសាខ្មែរ
Do you know that you have Facebook account?
ReplyDelete_()_
The Khmer Rouge Organization (Angkar-leu អង្គការលើ) baptized (Duch) instead of real names (Kaing Guek Eav) is not the revolutionary name as is commonly believed but rather to hide the truth.
ReplyDeleteThe Khmer Rouge Organization (Angkar-leu អង្គការលើ) amplified, and broadcast advertising, the false name (Duch) as the scapegoat to launder their crime against humanity.
The false name (Duch) is copied and repeated Non-Stop by the global media to continue deceive the world and also to attack and dishonor real name famous (Duch) such that (Duch Sidim; Duch Kimhak; Sok Duch) and (Duch Som) grandfather's Ms.Theary Seng etc.
Paris V.February 20,2012
អង្គការលើដែលជាក្រុមឃាតករជីវិតខ្មែរប្រមាណបី
ReplyDeleteលាននាក់ បានប្រឌិតឈ្មោះ(ឌុច)ឲ្យហៅជំនួស
ឈ្មោះពិត(កាំងគ្ហេចអៀវ)ដែលជាប្រធានគុកទួលស្លែង។
អង្គការលើដែលជាក្រុមឃាតករជីវិតខ្មែរប្រមាណបី
លាននាក់ បានផ្សព្វផ្សាយឈ្មោះក្លែងក្លាយ(ឌុច)
ដើម្បីលាក់ការពិតនិងលាក់បាំងឈ្មោះពួកវាដែល
ជាឧក្រិដ្ឋជនប្រឆាំងមនុស្សជាតិ។
ឈ្មោះប្រឌិត(ឌុច)ក្លែងក្លាយនេះត្រូវបានអ្នកកា
សែតជាតិអន្តរជាតិព្រមទាំងអ្នកថតកុនឯកសារ
បន្តបំប៉ោងសម្លេងដើម្បីបំភាន់មតិសកលលោក
ព្រមទាំងវាយប្រហារកិត្តិនាមកិត្តិយសជនណា
ដែលមាននាមត្រកូល(ឌុច) ជាឧទាហរណ៏ៈ
(ឌុចស៊ីឌឹម ឌុចគីមហាក់ សុកឌុច)និង(ឌុចសម)ជីតាអ្នកនាង(សេងធារី)។ល។
ប៉ារីស៍ព្រឹកទី២០កុម្ភៈ២០១២
អក្សរភាសាខ្មែរ
Here we go...
ReplyDelete