ការជួយផ្តិតមេដៃនិងសញេ្ញគាំទ្រញតិ្តនេះគឺជាការជួយរក្សាព្រះពុទ្ធសាសនាខ្មែរ អោយមានកេរិ៍្តឈ្មោះល្អនៅលើឆាកអន្តរជាតិនិងរក្សាវប្បធម៌ជួយគ្នាទៅវិញទៅមក របស់ព្រះពុទ្ធសាសនាយើង។ វីរសមណៈក្នុងព្រះពុទ្ធសាសនារបស់យើងមានដូច ជាអាចារ្យស្វា អាចារ្យពោធិកំបោរ អាចារ្យហែម ចៀវ សមេ្តចជួន ណាត អាចារ្យប៉ាង ខាត់ អាចារ្យខៀវ ជុំ ជាដើម្សុទ្ធសឹងតែបានធ្វើតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមជាមួយ សហគមន៍និង ជួយជនរងគ្រោះកម្ពុជា។ចាប់ពីពេលផ្សឹកនិងការធើ្វទណ្ឌកម្មព្រះគ្រូទឹម សាខន និងការវាយដំយ៉ាងអមនុស្ស ធម៌ទៅលើព្រះ សង្ឃនៅមុខស្ថានទូតវៀតណាមដោយកំឡាំងប្រដាប់អាវុធ ឥឡូវវាកំពុងកើតមាន ទៅលើព្រះគ្រូ លួនសុវ៉ាត់ ដែលសកម្មភាពនិងកិច្ចការរបស់ព្រះអង្គគឺមិនមានអ្វីក្រៅអំពីជួយ ឈឺឆ្អាលដល់ជន រងគ្រោះដែលត្រូវគេរឹបអូសយកដីធ្លីនិងជំលៀសចេញពីលំនៅស្ថាន។ សាច់ញាតិ របស់ព្រះអង្គ ត្រូវបានទទួលរងគ្រោះនិងចាប់ដាក់ពន្ធនាគារពីព្រោះការយំទាមទារចង់បានដីធ្វើស្រែ របស់ពួកគេត្រ ឡប់មកវិញ។ យ៉ាងណាក៏ដោយ ការចូលរួមធ្វើសេចក្តីល្អរបស់ព្រះអង្គមិនត្រូវបាន រដ្ឋនិងក្រុម របស់គេមើលឃើញឡើយ។ ផ្ទុយទៅវិញ មេដឹកនាំគណសង្ឃមួយចំនួនបានគាបសង្កត់ បង្ខំព្រះ អង្គអោយចាក ចេញពីវត្តដែលជាជំរកសំរាប់ព្រះសង្ឃកសាងឡើងដោយសទ្ធាពុទ្ធបរិស័ទ ព្រមទាំងទូ ដាក់សៀវភៅ និងស្បង់ចីពរក៏ត្រូវបញ្ជាអោយរុះរើចេញទាំងអស់ដែរ។ ឥឡូវព្រះគ្រូលួន សាវ៉ាត់បាន ក្លាយជាព្រះសង្ឃ ដែលគ្មានវត្តសំរាប់ជ្រកនៅក្នុងព្រះវស្សាដែលជាពុទ្ធបញ្ញតិ្តអោយព្រះសង្ឃគ្រប់អង្គស្នាក់ នៅមួយកនែ្លង អោយគ្រប់បីខែ។
ការបញ្ចូលព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋមានន័យថារដ្ឋជួយឧបត្ថម្ភព្រះពុទ្ធសាសនាឬ បំផ្លាញព្រះពុទ្ធសាសនា? ចុះហេតុអ្វីមេដឹកនាំសង្ឃមួយចំនួនត្រូងស្ថិតក្រោមការអភិសេករបស់ មេដឹកនាំលោកីយ៍? មេដឹកនាំលោកីយ៍ទាំងនោះមានសីលនិងការលះបង់ជាងព្រះសង្ឃឬ? ហេតុអ្វីបានជាមេដឹកនាំលោកីយ៍ដាក់ឋានះ ខ្លួនឯងខ្ពស់ជាព្រះសង្ឃអ្នកមានសីលហើយយកស្ថាប័នជាសង្ឃជាឧបករណ៍នយោបាយ?
នៅកម្ពុជា មានតែព្រះសង្ឃល្មោភបុណ្យសក្តិមួយចំនួនតូចប៉ុណ្ណោះដែលមិនបានបដិបតិ្តធម៌ បានត្រឹមត្រូវ ហើយត្រូវបានអភិសេកដោយមេដឹកនាំលោកីយ៍ ដែលជាអ្នកគ្មានសីលប្រាំនៅ ក្នុងចិត្តទាល់តែសោះ។ ឥឡូវឃើញកាន់តែច្បាស់ថា ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ធើ្វតាមគ្រប់យ៉ាងតាមបញ្ជារបស់បក្សកាន់អំណាច។
ភស្តុតាច្បាស់ក្រឡែត គឺបក្សកាន់អំណាចកំពុងធើ្វអោយព្រះពុទ្ធសាសនាខ្មែរមានភាពអាប់អួរ ជាខ្លាំង។
យើងជាពុទ្ធបរិស័ទដែលប្រកាន់ខ្ជាប់នូវព្រះពុទ្ធសាសនាថាជាទីពឹងផ្លូវចិត្តនិងជីវិតស្ងប់សុខរបស់យើង យើងត្រូវធ្វើតួនាទីការពារព្រះពុទ្ធសាសនា
យើងតំណាងអោយព្រះសង្ឃទាំង៦ម៉ឺនអង្គដែលកំពុងគង់នៅក្នុងវត្តជាង៤ពាន់វត្ត បានមើលឃើញ បទបញ្ជាថ្មីៗនេះរបស់មេដឹកនាំសង្ឃជាន់ខ្ពស់ចំពោះបុគ្គលព្រះគ្រូលួន សាវ៉ាត់ ថាជាការមិនគោរព ដល់គោលធម៌សំខាន់ៗរបស់ព្រះពុទ្ធ និងតួនាទីរបស់ព្រះសង្ឃចំពោះសហគមន៍ ហើយបទបញ្ជា នេះបានកំពុងគំរាមគំហែងព្រះពុទ្ធសាសនាខ្មែរទូទាំងប្រទេស
យើងជាពុទ្ធបរិស័ទនិងមិត្តរួមមនុស្សជាតិទួទាំងពិភពលោក សូមរួមគ្នាថ្កោលទោសចំពោះបទបញ្ជា របស់មេដឹកនាំសង្ឃមួយចំនួននោះ ចំពោះការគំរាមគំហែងទៅលើព្រះគ្រូលួន សាវ៉ាត់ គឺជាការរំលោភ បំពានលើសិទ្ធិមនុស្ស បំបិទសិទ្ធិការបញ្ចេញមតិនិងសិទ្ធិចូលរួមក្នុងសង្គម បង្កើតសេចក្តីភ័យខ្លាចក្នុង ចំណោមព្រះសង្ឃទាំងឡាយ និងមិនផ្តល់តំលៃក្នុងការចូលរួមអភិវឌ្ឍន៍សហគមន៍របស់ព្រះភិក្ខុសង្ឃ។
យើងចុះហត្ថលេខាខាងក្រោមនេះដើម្បីការពារព្រះពុទ្ធសាសនា ដើម្បីបជ្ឈប់បទបញ្ជាដែលគួរអោយ ស្អប់ខ្ពើមពីថ្នាក់ដឹកនាំសង្ឃមួយចំនួននោះ និងដើម្បីការពារមិនអោយបទបញ្ជានោះកើតមានជាថ្មីម្តងទៀត។
No comments:
Post a Comment