ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Monday, June 7, 2021
Live.តើប្រភពនៃមេរោគកូវីដ-១៩ ផ្ទុះឡើងផ្ទួនៗនៅស្រុកជីក្រែងនិងស្រុកសូទ្រនិគម កើតចេញពីកន្លែងណា..?
សំដែងមតិ អំពីមេរោគកូវីដ-១៩ ដែលកើតឡើងផ្ទួនៗក្នុងសហគមន៍ នៅលើទឹកដីនៃស្រុកស្រែចំការក្នុង ស្រុកជីក្រែង និង ស្រុកសូទ្រនិគម ខេត្តសៀមរាប ចាប់ពីថ្ងៃទី៦រហូតមកដល់ទី៧មិថុនានេះ គឺ រកឃើញអ្នកកើតជំងឺនេះ សរុប ៦៦នាក់ ស្រុកជីក្រែង ៣៥នាក់ និង ស្រុកសូទ្រនិគម ៣១នាក់ និង អាចមានការរកឃើញអ្នកពាក់ព័ន្ធ រីករាលដាល អ្នកកើតថ្មីៗបន្ថែមទៀតក្នុងពេលបន្ទាប់ ។ តើប្រភពនៃការកើតឡើងនៃមេរោគកូវីដ-១៩ ក្នុងទឹកដីនៃស្រុកជីក្រែង ស្រុកសូទ្រនិគម ក្នុងពេលនេះ កើតចេញពីទីណា កន្លែងណា ? បើរាប់តាមចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងស្រុកជីក្រែងនិងស្រុកសូទ្រនិគមក្នុងពេលនេះភាគច្រើន គឺអ្នកធ្វើការងារ ជាបុគ្គលិក ជាអ្នកពាក់ព័ន្ធ ចេញពី ហាង ខារ៉ាអូខេពិភពធម្មជាតិ ដែលស្ថិតនៅ ភូមិកកោះ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប តាមបណ្តោយផ្លូវជាតិលេខ៦ នៅក្បែរនិងប៉ុស្តិប៉ូលីសអធិការស្រុកជីក្រែងផងដែរ ។ តាមដំណឹងពីអ្នកភូមិខ្សិបប្រាប់ថា ហាងខារ៉ាអូខេខាងលើ លួចបើកបម្រើ សេវាកំសាន្តក្នុងពេលរាត្រី ឬ ជាកន្លែងស៊ីផឹកផ្សេងៗ ជាងកន្លះខែមកនេះ ដោយល្មើសនិងបម្រាមរបស់ក្រសួងសុខាភិបាល របស់រដ្ឋាភិបាល ដែលបានប្រកាសបិទហាងស៊ីផឹកខារ៉ាអូខេ ទូទាំងប្រទេសកម្ពុជា ដើម្បីទុបស្កាត់ពីការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ នេះ ។ ចុះហេតុអ្វី បានជាហាងខាងលើនេះហ៊ានល្មើសនិងបម្រាមច្បាប់ ឬ មួយជាការឃុបឃិតរួមគំនិតគ្នាជាអំពើរពុករលួយជាមួយបុគ្គលដែលជាមន្ត្រីអាជ្ញាធរដែនដី ឬ មួយម្ចាស់ហាងនោះជាអ្នកមានខ្នងក្រាស់ មានខ្សែរ មានលុយមានអំណាចគឺមិនខ្លាចច្បាប់..???
Subscribe to:
Post Comments (Atom)
No comments:
Post a Comment