ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Monday, June 7, 2021
ដំណឹងបន្ទាន់ ! ករណីជំងឺឆ្លងកូវីដ-១៩ ឆ្លងទៅដល់ស្រុកស្រែចំការហើយគឺឃុំជីក្រែងស្រុកជីក្រែងខេត្តសៀមរាប
#សូមជូនដំណឹងបន្ទាន់ ! #ព័ត៌មានក្តៅ ស្តីអំពី #ជំងឺឆ្លងជាសកលនៃមេរោគកូវីដ-១៩ បានឆ្លងចូលក្នុងខ្លួន ឆ្លងដល់សហគមន៍ ស្រុកស្រែចំការហើយ ! ថ្ងៃនេះ គឺ រកឃើញវិជ្ជមានមេរោគកូវីដ-១៩ ឆ្លងចូលក្នុងខ្លួន ក្នុងគ្រួសារ ក្នុងសហគមន៍ លោក សេក សោភ័ណ អាយុ ៣៥ឆ្នាំ ជាបុគ្គលិកបំរើការងារនៅ #ធនាគារ #ហត្ថាកសិករ #ផ្សារកំពង់ក្តី #ឃុំកំពង់ក្តី #ស្រុកជីក្រែង #ខេត្តសៀមរាប ។ លោក សេក សោភ័ណ រស់នៅ #ភូមិព្រីង #ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ជាពុទ្ធបរិស័ទចំណុះជើង #វត្តស្លែង #វត្តជីក្រែង ផងដែរ ។ លោក សេក សោភ័ណ មានការសង្ស័យក្នុងខ្លួនដោយសារមានការអាការៈមិនស្រួលខ្លួន ក្តៅខ្លួន ក្អកស្ងួត ជាដើម ក៏បានប្រញ៉ាប់ទៅជួបគ្រូពេទ្យក្នុងមូលដ្ឋានដើម្បីពិនិត្យមើលសុខភាពរោគមេរោគផ្សេងៗ ក៏ បានឃើញវិជ្ជមានផ្ទុកមេរោគកូវីដ-១៩ តែម្តងនៅថ្ងៃនេះ ៦មិថុនា២០២១ ចំណែកក្រុមគ្រួសារអ្នកជំងឺក៏មានអាការ:សង្ស័យថាបានឆ្លងមេរោគកូវីដ-១៩ នេះផងដែរ តែមិនទាន់ដឹងលទ្ធផលនៃការពិនិត្យរោគវិនិច្ឆ័យពីគ្រូពេទ្យនៅឡើយទេ ។ ចំណែកសាខា ធនាគារស្ថាបនា នៅក្បែរផ្សារកពង់ក្តីលើផ្លូវជាតិលេខ៦នោះ ក៏ត្រូវបានអាជ្ញាធរបិទជាបណ្តោះអាសន្នផងដែរ ហើយ អ្នករួមការងារក្នុងធនាគារនិងអ្នកពាក់ព័ន្ធនានា ជាមួយអ្នកជំងឺ ក៏ត្រូវបានកំពុងធ្វើចត្តាឡីស័កនិងធ្វើការត្រួតពិនិត្យរកមេរោគកូវីដ-១៩ ផងដែរ ហើយក៏អាចបិទចរាចរណ៍តាមផ្លូវពីភូមិ១ទៅភូមិ១ឬពីឃុំ១ទៅឃុំ១ដោយអាជ្ញាធរក្នុងតំបន់នោះមួយរយៈពេលផងដែរ ចំណែកប្រជាពលរដ្ឋរស់នៅក្នុងភូមិក្នុងឃុំក្នុងស្រុកជីក្រែងទាំងមូលកំពុងមានការព្រួយបារម្ភពីសុវត្ថិភាព សុខភាព និង ជីវភាពរស់នៅប្រចាំថ្ងៃផងដែរ ។ សូមចូលរួមទុបស្កាត់និងការពារខ្លួនអ្នក គ្រួសារអ្នក សហគមន៍អ្នក និង ប្រទេសជាតិរបស់អ្នកទាំងអស់គ្នា ពីការរីករាលដាលនៃមេរោគកូវីដ-១៩ នេះទាំងអស់គ្នា ! ដោយធ្វើការអនុវត្តន៍តាមការណែរនាំរបស់ក្រសួងសុខាភិបាល ! #ខ្មែរជួយខ្មែរ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment