ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Sunday, April 11, 2021
Live.ចូលរួមមរណៈទុក្ខបងស្រីជីដូន១ ភិក្ខុ លួន សុវ៉ាត
ថ្ងៃនេះ អាត្មាភាព លួន សុវ៉ាត និង បងប្អូនក្រុមគ្រួសារញាតិមិត្ត មានសេចក្តីទុក្ខដ៏ក្រៀមក្រំលាយឡំដោយការសោកស្តាយ ដោយមរណៈទុក្ខ នៃ បងស្រីជីដូន១ គឺ អ្នកស្រី ព្រីន ឡា រស់នៅ #ភូមិតារាម #ឃុំជីក្រែង #ស្រុកជីក្រែង #ខេត្តសៀមរាប បានទទួលមរណៈភាពដោយសារមានជម្ងឺប្រចាំកាយគឺទឹកនោមផ្អែមផង ដោយសារភាពក្រីក្រខ្វះខាតក្នុងជីវភាពគ្រួសារ មិនមានលទ្ធភាពទទួលបានការថែរទាំសុខភាព ការព្យាបាលជម្ងឺឲ្យបានដិតដល់ផង គាត់ក៏បានទទួលមរណៈភាពទៅកាន់បរលោកខាងមុខនៅថ្ងៃនេះ ទី៨ ខែមេសា ឆ្នាំ២០២១ ក្នុងជន្មាយុជាង៥០ឆ្នាំ ។ សពតម្កល់ធ្វើបុណ្យទៅតាមប្រពៃណីនៅគេហដ្ឋានសពស្ថិតនៅភូមិតារាម (អនិច្ចំ ទុក្ខំ អនត្តា ) ( ជាតិ ជរា ព្យាធិ មរណៈ ) សូមឲ្យវិបាកវិញ្ញាណបងស្រី ហែម ឡា បានទៅកាន់សុគតិភពកុំបីខាន ! ។
អាយុ វណ្ណៈ សុខៈ ពលៈ កើតមានដល់ លោក ឃុន ប៊ុនណា Mr Khun Bunna និង អ្នកស្រី ឃុន សៅ យ៉ាន់ណា Mrs Khun Sao Yanna និងបុត្រ Zurich,Switzerland,ចូលបុណ្យសព ១០០ដុល្លារ ។
ទំនាក់ទំនងចូលបុណ្យតាមរយៈក្មួយប្រុស អន្ទិត លួន វ៉ាន់ LUON VAN,Tel : 067 54 84 74
Subscribe to:
Post Comments (Atom)
No comments:
Post a Comment