ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Sunday, April 11, 2021
ផ្តល់ជំនួយមនុស្សធម៌និងដំណើរការកសាងផ្ទះខ្មែរជួយខ្មែរ
សូមថ្លែងអំណរគុណនិងជូនបុណ្យកុសល អាយុ វណ្ណៈ សុខៈ ពលៈ កើតមានដល់លោកអ្នកដែលមានសទ្ធាជ្រះថ្លា #ផ្តល់ជំនួយមនុស្សធម៌ខ្មែរជួយខ្មែរ #កសាងផ្ទះខ្មែរជួយខ្មែរ #ភូមិតារាម #ភូមិភ្នៀត #ឃុំជីក្រែង #ស្រុកជីក្រែង #ខេត្តសៀមរាប ដែលដឹកនាំកសាងដោយ ភិក្ខុ លួន សុវ៉ាត ។
១-ឧបាសិកា តេង ឌី និងកូនចៅ #ភូមិតាក្តុល #ឃុំតាក្តុល #ក្រុងតាខ្មៅ #ខេត្តកណ្តាល មានសទ្ធាជ្រះថ្លាបរិចាគថវិកាជាជំនួយមនុស្សធម៌ ជូនប្អូនស្រី ផល ជាស្ត្រីមេម៉ាយក្រីក្រនៅភូមិតារាម ។
២-ឧបាសក ម៉ម វីរៈ ឧបាសិកា ម៉ម ម៉ារី Mr Vireak Mam Mrs Mary Mam និង កូនចៅញាតិមិត្ត Ohio,Halmilton,USA,មានសទ្ធាជ្រះថ្លាកសាងផ្ទះខ្មែរជួយខ្មែរ ជូនអន្ទិត ថាត #ភូមិភ្នៀត ។
។ #ខ្មែរជួយខ្មែរ
-ខ្មែរមានវប្បធម៌ល្អប្រពៃ មានធម៌សាមគ្គីខ្មែរជួយខ្មែរ
ធ្វើបុណ្យឲ្យទានជាហូរហែ បានសុខផងដែរសង្គមជាតិ ។
-ទំនាក់ទំនង ភិក្ខុ លួន សុវ៉ាត ប្រទេសស្វីស LUON SOVATH Tel : +41 796 215 422
-លេខនៅកម្ពុជា អន្ទិត លួន វ៉ាន់ LUON VAN,Tel : 067 54 84 74
Subscribe to:
Post Comments (Atom)
No comments:
Post a Comment