Showing posts with label Lawyer Choung Chou-ngy. Show all posts
Showing posts with label Lawyer Choung Chou-ngy. Show all posts

Thursday, January 5, 2012

លោកមេធាវីជួង ជួងីកោសក់បួសជាតាបស់បដិបតិ្តសមាធិភាវនា Lawyer Choung Choungy shaved head and ordained to practice meditation

លោក ជួង ជូងី មេធាវីការពារក្តីល្បីល្បាញឲ្យប្រជាជនស្លូតត្រង់និង សមាជិកគណបក្ស សម រង្ស៊ីបានកោសក់បួសជាតាបស់ធ្វើសមាធិធម៌-ភាវនាដើម្បី ស្វែងរកយុត្តិធម៌ រក្សាធម៌ និងរក្សាសេចក្តីល្អ ដែលជាគ្រឹះសំខាន់ឈាន ទៅរកការបដិបត្តិពិតប្រាកដ។

ធម៌មានន័យថាសភាវៈទ្រទ្រង់។ ព្រះពុទ្ធជាម្ចាស់សំដែងថា ធម្មោ ហវេ រក្ខតិ ធម្មចារី មានន័យថា ធម៌នឹងរក្សាបុគ្គលណាដែលប្រព្រឹត្តនិងបដិបតិ្តធម៌។ លោកមេធាវីជួង ជួងីពិតជាមានធម្មសងេ្វកយ៉ាងខ្លាំងចំពោះការវិវឌ្ឍន៏ចុង ក្រោយនែប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ហើយការកោសក់បួសជាតាបស់ ធ្វើសមាធិភាវនានៅពេលនេះ ពិតជាជួយឱយចិត្តរបស់លោកស្ងប់ មានបញ្ញា និងអាចទាក់ទាញពុទ្ធបរិស័យ ខ្មែរទាំងអស់ឱយធ្វើដំណើរពី ក្រោយលោកទាំងអស់គ្នា។

កម្មដ្ឋានមានន័យថាទីតាំងនែការបដិបតិ្តធម៌រួមមានកាយ ចិត្ត និងទីកន្លែង ស្ងប់ញ៉ាំងអត្តភាពឱយឈានទៅរកការសំរេចធម៌ជាន់ខ្ពស់។ សមាធិភាវនា     មានន័យថាបរិកម្មធម៌ណាមួយជាពុទ្ធគុណក្តី ជាធម្មគុណក្តី ជាសង្ឍគុណក្តី ដើម្បីលើកកំរិតចិត្តឱយឈានដល់ការសំរេចធម៌ជាន់ខ្ពស់។

លោកមហាត្មគន្ធី បានបដិបតិ្តសត្យកម្មនិងអវិហឹង្សា ដែលធ្វើឱយចិត្តលោក ស្ងប់សំរេចធម៌ជាន់ ខ្ពស់បណ្តាលឱយអង់គ្លេសប្រគល់ឯករាជ្យឱយឥណ្ឌា។

បច្ចុប្បន្នលោកAnna Hazareបានកំពុងបដិបតិ្តសមាធិភាវនាវដើម្បីធ្វើចិត្តឱយ ស្ងប់ដែលកើតពីសង្វេគធម៌នែអំពើពុករលួយដ៏អាក្រក់នៅប្រទេសឥណ្ឌា។

សូមចូលរួមអនុមោទនាលោកមេធាវីជួង ជួងី ក្នុងការកោសក់បួសជាតាបស់ ដើម្បីធ្វើសមាធិភាវនាវនៅពេលនេះ។ សង្ឍឹមថាពុទ្ធបរិស័ទខ្មែរនឹងចូលរួម បដិបត្តិជាមួយលោកដើម្បីសន្សំកុសលផលបុណ្យជាមួយគ្នាតែរៀងៗខ្លួន។














Friday, December 30, 2011

Lawyer Choung Chou-ngy sacrifices to keep law or Dhamma alive

យើងសូមគាំទ្រលោកជួង ជូងីក្នុងការលះបង់គ្រប់យ៉ាងដើម្បីរក្សាច្បាប់ គឺរក្សាធម៌។ សូក្រាតសូ៑ស្លាប់ដើម្បីរក្សាច្បាប់គឺធម៌។ ព្រះពុទ្ធធ្វើទុក្ខរកិរិយាជិតនឹងស្លាប់ដើម្បីសែ្វងរកព្រះធម៌សំរាប់
សត្វលោក។

We support lawyer Choung Chou-ngy for his sacrifice in order to protect the law or the Dhamma.

Socrates accepted to die in order to keep the law or the Dhamma alive.

Lord Buddha practice self-mortification nearly die in order to search law or Dhamma for human kind.

May law or Dhamma be alive with all CAMBODIANS and their NATION!