Showing posts with label លួន​ សុវ៉ាត. Show all posts
Showing posts with label លួន​ សុវ៉ាត. Show all posts

Thursday, March 31, 2016

ព្រះតេជគុណ លួន សុវ៉ាត សំដែងមតិទាមទារឲរដ្ឋាភិបាលបញ្ឈប់ការលុបបឹងធម្មជាតិយកដីដើម្បីអភិវឌ្ឈន៍

សហគមន៍រងគ្រោះព្រោះការអភិវឌ្ឈន៍ដីធ្លីនៅក្នុងរាជធានីភ្នំពេញ ធ្វើការតស៊ូមតិដើម្បីយុត្តិធម៍បឹងធម្មជាតិ សិទ្ធិលំនៅដ្ឋានដីធ្លី នៅលើគំនរភ្នំវាលខ្សាច់ក្នុងតំបន់បឹងកក់ពីអតីតកាល បច្ចុប្បន្នបាត់បឹងកក់ក្លាយជាបឹងខ្សាច់ បឹងដុល្លា បឹងអាគារ ជាដើម ។ ការជួបជុំគ្នានេះក្នុងគោលបំណងផ្ញើរសារទៅរដ្ឋាភិបាលនិងរដ្ឋសភាជាតិ កុំឲលុបបឹងធម្មជាតិតទៅទៀត ព្រោះការលុបបឹងនាំឲលេចទឹកក្នុងទីក្រុងនិងបាត់បង់សម្បត្តិធនធានធម្មជាតិ ហើយពេលអភិវឌ្ឈន៍ ត្រូវគោរពសិទ្ធិមនុស្ស សិទ្ធិលំនៅដ្ឋានដីធ្លី សិទ្ធិបឹងធម្មជាតិ ជាដើម ។ ៣១មីនា២០១៦ "Non-Violence Overcome All Obstacles"

Saturday, September 19, 2015

កិច្ចសម្ភាសន៏វិទ្យុអាស៊ីសេរីជាមួយព្រះតេជគុណ លួន សុវ៉ាត ពុទ្ធសាសនានិងនយោបាយ

P1.ស្តាប់បទសម្ភាសន៍ វិទ្យុអាស៊ីសេរី Washington DC 18Sept2015 ជាមួយព្រះតេជគុណ លួន សុវ៉ាត អំពីពុទ្ធសាសនានិងសង្គមជាតិនយោបាយ អ្នកធ្វើបាបនិងបានបាប ទទួលទោសទុក្ខវេទនាក្នុងបច្ចុប្បន្នជាតិនិងអនាគតជាតិ ចំណែកអ្នកធ្វើបុណ្យនិងបានបុណ្យ គឺសេចក្តីសុខចំរើនក្នុងសង្គមជាតិនេះនិងជាតិខាងមុខ ៕ "Non-Violence Overcome All Obstacles"

Sunday, September 6, 2015

ទេសនាព្រះពុទ្ធសាសនានិងសង្គមជាតិនយោបាយសិទ្ធិមនុស្សនៅអាមេរីក

ព្រះភិក្ខុ លួន សុវ៉ាត សំដែងព្រះធម៌ទេសនាព្រះពុទ្ធសាសនានិងសង្គមជាតិទាក់ទិននិង នយោបាយ សិទ្ធិមនុស្ស នៅវត្តសុវណ្ណគីរី San Diego California USA 06.09.2015 ។ "Non-Violence Overcome All Obstacles"

ទេសនាការក្សាសីលនាំឲមានសេចក្តីសុខចំរើនដល់សង្គមជាតិ

ព្រះតេជគុណ លួន សុវ៉ាត សំដែងព្រះធម៌ទេសនានៅវត្តខ្មែរកម្ពុជាក្រោមទីក្រុងLong Beach រដ្ឋ California សហរដ្ឋអាមេរីកថ្ងៃទី៥ខែកញ្ញាឆ្នាំ២០១៥ ដោយលើកយកច្បាប់ព្រះពុទ្ធសាសនានិងសង្គមជាតិគឺការរក្សាសីល5នាំមកនូវសេចក្តីសុខដល់ខ្លួន ដល់គ្រួសារ ដល់សហគមន៍ ដល់សង្គមជាតិ និងអ្នកដឹកនាំប្រទេសអ្នកមានអំណាចត្រូវតែរក្សាសីលឲស្អាតបរិសុទ្ធដោយកាយវាចាចិត្តទើបប្រជាពលរដ្ឋប្រទេសជាតិមានសុខសន្តិភាពសិទ្ធិសេរីភាពរីកចំរើនដោយការរក្សាសីលគឺគោរពសិទ្ធិមនុស្សសត្វ ទឹកដីព្រៃឈើ ជាដើម ៕ "Non-Violence Overcome All Obstacles"

Sunday, August 30, 2015

ទេសនាព្រះពុទ្ធសាសនានិងសង្គមជាតិ ធម៌ជាទីពឹងក្នុងបច្ចុប្បន្ននិងបរលោក

ព្រះតេជគុណ លួន សុវ៉ាត ទេសនាព្រះពុទ្ធសាសនានិងសង្គមជាតិនៅវត្តពោធិសុវណ្ណារាម San Bernardino California USA 29,08,2015 ដោយលើកយកធម៌ជាទីពឹងក្នុងបច្ចុប្បន្នគឺខ្លួនទីពឹងខ្លួន ទីពឹងគ្រួសារ ទីពឹងទឹកដីព្រៃឈើប្រទេសជាតិជាដើមនិងធម៌ជាទីពឹងក្នុងបរលោកមានការធ្វើបុណ្យឲទានរក្សាសីលជាដើម ។ ​ "Non-Violence Overcome All Obstacles"

Monday, June 22, 2015

ទេសនាបុណ្យផ្កាប្រាក់សាមគ្គីកសាងវត្តខ្មែរទេពធីតារាមប្រទេសកាណាដា

ព្រះភិក្ខុ លួន សុវ៉ាត សំដែងព្រះធម៌ទេសនាបុណ្យផ្កាប្រាក់សាមគ្គីកសាងវត្តខ្មែរទេពធីតារាម ទីក្រុងSurrey.Vancouver ខេត្តBC ប្រទេសCanada ស្តីអំពី ព្រះពុទ្ធសាសនានិងយុត្តិធម៌សង្គមជាតិ កិច្ចការពារសិទ្ធិមនុស្ស សិទ្ធិធនធានធម្មជាតិ ការធ្វើបុណ្យ កសាងវត្តអារាម ដាំដើមឈើ ជីកស្រះអណ្តូងទឹកផ្លូវថ្នល់ជាដើមបានបុណ្យទាំងយប់ទាំងថ្ងៃ ។ "Non-Violence Overcome All Obstacles"

Friday, June 5, 2015

សន្ទនាព្រះធម៌រំលឹកខួប៦៦ឆ្នាំនៃការបាត់បង់ទឹកដីកម្ពុជាក្រោម


ព្រះភិក្ខុ លួន សុវ៉ាត សន្ទនាព្រះធម៌នៅវត្តខ្មែរCalgary.Edmonton,Canada ៤មិថុនា២០១៥នៃទិវាកាន់ទុក្ខរំលឹកខួប៦៦ឆ្នាំនៃការបាត់បង់ទឹកដីកម្ពុជាក្រោម៤មិថុនា១៩៤៩ដែលបារាំងប្រគល់សិទ្ធិរដ្ឋបាលដោយខុសច្បាប់ជាតិអន្តរជាតិឲយួនគ្រប់គ្រងស៊ីដាច់ទឹកដីខ្មែរអស់២១ខេត្តក្រុង ។
"Non-Violence Overcome All Obstacles"