Showing posts with label នេសាទត្រី. Show all posts
Showing posts with label នេសាទត្រី. Show all posts

Thursday, March 16, 2017

ទស្សនកិច្ចសិក្សាអ្នកភូមិរកស៊ីនេសាទត្រីធ្វើប្រហុក តំបន់ចងសេះ ស្ទឹងជ្រៅ ស្ទឹងកំបុត

អ្នកភូមិភ្នៀត ភូមិតារាម បាននាំគ្នាទៅដេករកនេសាទត្រី ទៅតាមទម្លាប់ប្រពៃណីនៅតំបន់ចងសេះ ដែលស្ថិតនៅភូមិសាស្ត្រឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប ជារៀងរាល់ឆ្នាំក្នុងរដូវទឹកស្រកដែលតំបន់នោះគឺមានបឹង ព្រែក ព្រៃលេចទឹក ដែលឡោមព័ទ្ធមាត់បឹងទន្លេសាប ។ ពីមួយឆ្នាំទៅមួយឆ្នាំ ធនធានជលផល មានត្រី ជាដើម ចេះតែខ្សត់ទៅៗ ដោយសាព្រៃលេចទឹកកាន់តែបាត់បង់ ការនេសាទត្រីប្រើឧបករណ៍ខុសច្បាប់ចេះតែកើតឡើង និងកំណើនប្រជាពលរដ្ឋកាន់តែកើនឡើងច្រើនធ្វើឲ្យតម្រូវការនៃការនេសាទត្រីចេះតែកើនឡើងៗដោយសារគ្មានការងារផ្សេងធ្វើនិងខ្វះការយកចិត្តទុកដាក់អភិរក្សថែរក្សាការពារសម្បត្តិធនធានធម្មជាតិពីអាជ្ញាធររដ្ឋនិងប្រជាពលរដ្ឋផងដែរ ។ ប្រជាពលរដ្ឋដែលរស់នៅលើផ្ទៃទឹកនៃភូមិស្ទឹងជ្រៅ តំបន់ចុងទឹក តំបន់ចងសេះនិងតំបន់ផ្សេងៗទៀតនៅភូមិឃុំខាងលើ បានត្អូញត្អែរអំពីផលលំបាកនៃការខ្វះខាតត្រី រកមិនសូវបានដូចមុន និងរកបានត្រីធ្វើប្រហុកទៅលក់បានតម្លៃថោក ១គីឡូក្រាម៨០០០រៀល ខុសពីឆ្នាំមុនៗគឺប្រហុកលក់បានថ្លៃជាង១ម៉ឺនរៀល តែឆ្នាំនេះគឺបានថោក ដោយសារឈ្មួញទិញ ត្រី ទិញ ប្រហុកគេទម្លាក់តម្លៃដោយសារមានប្រហុកយួននាំចូលមកលក់នៅខ្មែរយើងមានច្រើនលើទីផ្សាហើយថោកជាងប្រហុកខ្មែរគឺតម្លៃត្រឹមតែជាង៣០០០រៀល ទើបឈ្មួញគេទម្លាក់តម្លៃប្រហុកត្រីខ្មែរធ្វើឲ្យអ្នកនេសាទត្រីចង់ដាច់បាយ ។ ព្រះតេជគុណ លួន សុវ៉ាត បាននិមន្តទៅទស្សនកិច្ចសិក្សា នៅតំបន់ខាងលើកាលពីថ្ងៃ១២មិនា២០១៧និងបានយកសម្ភារៈសិក្សាទៅចែកជូនដល់កុមារីកុមារាសាលារៀនសហគមន៍ភូមិស្ទឹងជ្រៅនិងចែកជូនថវិការបន្តិចបន្តួចដល់កុមារីកុមារាផងដែរ ។ "Non-Violence Overcome All Obstacles"