ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Friday, March 5, 2021
ទុបទឹកភ្នែកមិនបានទេនៅពេលយុវនិស្សិតកញ្ញា Ma Kyal Sin ត្រូវបានបាញ់សម្លាប់ដោយរបបយោធាភូមា
បទឹកភ្នែកមិនបានទេ..នៅពេលឃើញរូបភាពបែបនេះ...យុវនិស្សិត វ័យ១៩ឆ្នាំកញ្ញា Ma Kyal Sin មុនពេលត្រូវរបបផ្តាច់ការយោធាភូមាបាញ់ប្រហារដោយគ្រាប់កាំភ្លើងសៀបចំក្បាលបណ្តាលឲ្យស្លាប់ភ្លាមៗក្នុងពេលបាតុកម្ម បាននិយាយពាក្យ១ឃ្លាដ៏មានន័យខ្លឹមសារជាសកលថា ( ខ្ញុំខ្លាច តែដើម្បីសិទ្ធិសេរីភាពនិងប្រជាធិបតេយ្យ ខ្ញុំត្រូវតែតស៊ូប្រឆាំងនិងបក្សពួកជនកាន់អំណាចផ្តាច់ការ..) ( ខ្ញុំអាចស្លាប់ក្នុងពេលឥឡូវនេះ តែខ្ញុំនិងមិនលើកលែងឲ្យអ្នកឡើយ ) អ្វីដែលគួរឲ្យឈឺចាប់និងអាណិតខ្លោចចិត្តបំផុតគឺទឹកចិត្តឪពុកដែលស្រលាញ់កូន ចងដៃឲ្យកូន ទៅតស៊ូកូនដើម្បីអនាគតប្រទេសជាតិយើង តែទីបំផុត គាត់បានឃើញកូនស្លាប់នៅនិងមុខដោយគ្រាប់កាំភ្លើងយោធាបាញ់ចំក្បាល តែគាត់ខំទុបទឹកភ្នែក ខំទុបចិត្ត ហើយនៅតែក្រោកឈរតស៊ូបន្តទៀត និងមានមោទនភាពដែលមានកូនជាអ្នកតស៊ូដើម្បីសេរីភាពភូមា ។ យុវតី Ma Kyal Sin ត្រូវបានប្រជាពលរដ្ឋភូមាហៅថា ជាទេបអប្សរនៃវីរជនភូមា...។
Viral ពី ភូមា 🇲🇲
"Ma Kyal Sin" ទេពអប្សរ ដែលត្រឡប់ទៅកាន់ឋានសួគ៌
:
1- ម្សិលមិញត្រឹម មួយថ្ងៃ (3 .03. 2021) កងទ័ព ភូមា បាន សម្លាប់ ប្រជាជន ដែលចេញទៅ បាតុកម្មយ៉ាង សន្តិ យ៉ាងតិចណាស់ 52នាក់ របួសរាប់រយនាក់ ម្នាក់ក្នុងចំណោមនោះជា យុវតី វ័យក្មេង វ័យ 19ឆ្នាំ ត្រូវបានទាហ៊ាន ប្រើកាំភ្លើង Sniper បាញ់ចំក្បាល ស្លាប់
2- ក្មេងស្រីម្នាក់នោះមានឈ្មោះថា “ Ma Kyal Sin”អាយុ 19 ឆ្នាំ រស់នៅMandalay នាងជា កូនស្រី តែម្នាក់របស់ឳពុកនាង Ma Kyal Sin ជាម្ចាស់ ហាង Beauty Salon ដែលតែងតែ កាត់សក់ នឹង លាភពណ៌សក់ អោយឳពុកដោយខ្លួនឯងជាប្រចាំ
3- Ma Kyal Sin ជាមនុស្ស ទាន់សម័យ មាន សមត្ថភាពច្រើនយ៉ាង ក្រៅពី ជាម្ចាស់ Beauty salon នាង នៅរៀនសិល្បះការពាខ្លួន ជាអ្នករាំ និង ជា អ្នកចម្រៀង កាលពី 5ខែមុននាងបានចេញ MVចម្រៀងមួយបទ ក្នុង Channel របស់នាង ដោយដាក់ឈ្មោះ ថា Angel
4- ពេលកើតរឿង រដ្ឋប្រហារ Ma Kyal Sin ក៏ជាប្រជាពលរដ្ឋម្នាក់ដែលចេញ មកបាតុកម្ម ដើម្បីទាមទារប្រជាធិបតេយ្យ នាង ធ្លាប់ Post រូបភាព ដែល ឳពុក យកក្រណាត់ពណ៌ក្រហម មកចងកដៃអោយ នាងមុនពេលចេញទៅ បាតុកម្ម ដើម្បីជាសញ្ញា នៃ ការតស៊ូ និង ជា កំលាំងចិត្ត អោយកូនស្រី ក្រោយពី Ma Kyal Sin ស្លាប់រូបភាពនេះបាន ក្លាយជា Viral ពេញលោក Online
5- post ចុងក្រោយក្នុង Facebook Ma Kyal Sin បានសរសេថា “ គ្រុបឈាម របស់ខ្ញុំ គឺ គ្រុប A លេខទូរស័ព្ទ xxxxxx ខ្ញុំបាន ចុះឈ្មោះ បរិច្ចាកអវៈយវៈទុក បើសិនខ្ញុំកើតអីទៅ អ្នកដែលត្រូវការ អវៈយវៈ អាចទាក់ទងទៅមន្ទីពេទ្យបាន “
6- រូបចុងក្រោយរបស់ Ma Kyal Sin ត្រូវបានគេថតបាន ពីហ្វូងអ្នកបាតុកម្ម គ្រប់គ្នាបានឃើញ ពីសកម្មភាព យ៉ាងសកម្មក្នុងការចូលរួមបាតុកម្មរបស់នាង ដែល ពោពេញ ដោយភាពអង់អាច ក្លាហ៊ាន ដែលភាគច្រើន អ្នកដឹកនាំបាតុកម្មនៅជួរមុខ ភាគច្រើនជា បុរស ដែលគ្រប់គ្នា មានត្រឹមស្លាកសញ្ញា និង ដៃទទេ ចំណែក Ma Kyal Sin នាងកាន់តែទឹកមួយដប ដើម្បីទុកលាងមុខ ពេលដែលត្រូវ ហ្គាសទឹកភ្នែក ប៉ុណ្ណោះ
7- ក្រោយពីទទួល រាងកាយដែលគ្មានវិញ្ញាណ របស់កូនស្រី មក ឳពុករបស់ Ma Kyal Sin នៅក្បែរសពកូនស្រីមិនព្រមឃ្លាតឆ្ងាយទៅណា សូម្បីមួយជំហ៊ាន ជា រូបភាព ដែលសាងការរន្ធត់ចិត្ត ដល់ប្រជាជនភូមា ទូទាំងប្រទេស 🥲
ដោយ ; កូនចាប
🙏🏻ប្រភព; Ding Jia Xi ,Peotyofbitch
Subscribe to:
Post Comments (Atom)
No comments:
Post a Comment