ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Friday, March 5, 2021
Live.សំដែងមតិរឿងសង្គមជាតិសាសនានិងនយោបាយនៅកម្ពុជា
Hun Sen ប្រកាសថា គាត់ធ្វើនាយករដ្ឋមន្ត្រីរហូតដល់ថ្ងៃគាត់ឈប់ចង់ធ្វើ...។ គួររំលឹកឡើងវិញផងដែរថា តំណែងនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺកើតឡើងដោយសារការលើកបន្តុបនិងតែងតាំងដោយកងទ័ពវៀតណាមនៃរដ្ឋាភិបាលបក្សកុម្មុយនីស្តយួន ជាលើកដំបូងគឺ ថ្ងៃ១៤មករា១៩៨៥ បន្ទាប់ពីនាយករដ្ឋមន្ត្រីខ្មែរទី១ក្រោយរបបខ្មែរក្រហមដួលរលំគឺលោក ប៉ែន សុវណ្ណ ត្រូវយួនលើកបន្តុបឲ្យធ្វើនាយករដ្ឋមន្ត្រីខ្មែរ ហើយក្រោយមកក៏ត្រូវរដ្ឋាភិបាលបក្សកុម្មុយនីស្តយួនដដែល ចាប់ខ្លួនទៅដាក់គុកនៅក្រុងហាណូយព្រោះតែមិនស្តាប់បង្គាប់យួន និង រដ្ឋអំណាចបក្សកុម្មុយនីស្តយួនក៏បានលើកបន្តុបនាយករដ្ឋមន្ត្រីខ្មែរបន្ទាប់ទៀត គឺ លោក ច័ន្ទ ស៊ី ហើយក្រោយមកលោក ច័ន្ទ ស៊ី ក៏បានស្លាប់បាត់បង់អាយុជីវិតយ៉ាងអាថ៌កំបាំងទៀត ហើយរដ្ឋាភិបាលយួន ក៏លើកបន្តុបខ្លួន ហ៊ុន សែន ឲ្យឡើងកាន់អំណាចធ្វើជានាយករដ្ឋមន្ត្រីកម្ពុជារហូតមកដល់បោះឆ្នោតឆ្នាំ១៩៩៣ ។ ការបោះឆ្នោតដោយសេរីត្រឹមត្រូវនិងយុត្តិធម៌តាមបែបប្រជាធិបតេយ្យជាដំបូងដែលរៀបចំដោយអង្គការសហប្រជាជាតិ ឆ្នាំ១៩៩៣ គឺ ប្រជាពលរដ្ឋខ្មែរមិនបានបោះឆ្នោតឲ្យ ហ៊ុន សែន ជាប់ឆ្នោតធ្វើជានាយករដ្ឋមន្ត្រីខ្មែរទេ គឺ បោះឆ្នោតឲ្យទ្រង់រណឫទ្ធិ ជាប់ឆ្នោតជានាយករដ្ឋមន្ត្រី តែ ហ៊ុន សែន មិនព្រមព្រោះតែគាត់មានមហិច្ឆិតាចង់ធ្វើជានាយករដ្ឋមន្ត្រីអស់មួយជីវិតបែបនេះឯង ក៏ទៅប្លន់អំណាចធ្វើរដ្ឋប្រហារពីគណបក្សហ៊្វុនស៊ុនប៉ិចឆ្នាំ១៩៩៧ រហូតមកដល់បន្តបន្ទាប់និងបោះឆ្នោត២០១៣និង២០១៧ ដោយដឹងថា ប្រជាពលរដ្ឋគេចង់ផ្លាស់ប្តូរមេដឹកនាំកម្ពុជា គេមិនចង់ឃើញមុខអ្នកដឹកនាំអាដែលៗ គេក៏បានបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិឈ្នះឆ្នោតភ្លូកទឹកភ្លូកដីផងដែរ ដោយដឹងថា តំណែងនាយករដ្ឋមន្ត្រីរបស់..ស៊ីភ័យ..( ហ៊ុន សែន ) ជួបគ្រោះហានិភ័យបរាជ័យជាមិនខានលែងបានធ្វើនាយករដ្ឋមន្ត្រីតទៅទៀត ដោយសារតែការបោះឆ្នោតដែលមានវត្តមានគណបក្សសង្គ្រោះជាតិនៅអាណត្តិបោះឆ្នោតជាតិ២០១៨ ដូច្នេះហើយ ស៊ីភ័យ ហ៊ុន សែន ក៏ចាប់ផ្តើមបង្កើតព្រឹត្តិការណ៍ដោយប្រើអំណាចប្រហារដោយតុលាការចោទប្រកាន់ចាប់ខ្លួននិងរំលាយគណបក្សសង្គ្រោះជាតិចោលមុនការបោះឆ្នោតមកដល់ទៅ ហើយឥឡូវ តាំងប្រកាសថា បើអ្នកណាចង់ធ្វើនាយករដ្ឋមន្ត្រី សូមអញ្ជើញ គណបក្សនយោបាយតូចៗ មានដូចជា គណបក្សអាចក់..អាចែម..អាចេក..អាចូច..ទៅប្រកួតប្រជែងការបោះឆ្នោតជាមួយគណបក្សអាធំខូចឆ្នាំ ២០២២-២០២៣ ឬបោះឆ្នោតជាបន្តបន្ទាប់ទៀត ហើយគាត់ ហ៊ុន សែន នៅតែឈរឈ្មោះជានាយករដ្ឋមន្ត្រីរហូតដល់ឈប់ចង់..។ ចង់ឬមិនចង់គឺវាអាស្រ័យលើចិត្តប៉ុន្តែបើប្រទេសកម្ពុជាមានយុត្តិធម៌ពិត ប្រជាធិបតេយ្យពិត សិទ្ធិសេរីភាពពិត ការបោះឆ្នោតដោយត្រឹមត្រូវពិតប្រាកដ គឺ ចង់ឬឈប់ចង់ វាអាស្រ័យលើសន្លឹកឆ្នោតរបស់ប្រជាពលរដ្ឋជាម្ចាស់អំណាច ម្ចាស់សន្លឹកឆ្នោត ទេ មិនអាស្រ័យលើចិត្តចង់របស់ ហ៊ុន សែន ឡើយ ពោលគឺត្រូវបើកលំហប្រជាធិបតេយ្យ ការធ្វើនយោបាយដោយសេរីស្មើរភាពគ្នា គឺ ត្រូវឲ្យគណបក្សសង្គ្រោះជាតិ ដែលជាដៃគូប្រកួតប្រជែងដែលមានគីឡូធំ មានអ្នកគាទ្រច្រើនដូចគ្នា ជាមួយនិងគណបក្សប្រជាជនកម្ពុជា ប្រកួតប្រជែងគ្នាតាមសទ្ធាជឿជាក់ទុកចិត្តបោះឆ្នោតជូនដោយប្រជាពលរដ្ឋទៅ តើប្រជាពលរដ្ឋគេចង់បាននាយករដ្ឋមន្ត្រី ហ៊ុន សែន មុខអាដែលៗកាន់អំណាច៣៦ឆ្នាំហើយ ឬប្រជាពលរដ្ឋចង់បាននាយករដ្ឋមន្ត្រីថ្មី...ដែលមានសមត្ថភាពថ្មី.. មានចំណេះដឹងថ្មី.. មានគុណធម៌ សីលធម៌ ល្អជាងហ្នឹងឬយ៉ាងណាស្រេចលើការចង់បានរបស់ប្រជាពលរដ្ឋ ។ ប្រសិនបើមិនមានគណបក្សដៃគូដែលស្មើរភាពគ្នា ដូចជា គណបក្សសង្គ្រោះជាតិចូលរួមការបោះឆ្នោតក្នុងពេលខាងមុខនោះទេ គឺ ការជ្រើសរើសនាយករដ្ឋមន្ត្រី មិនមែនជាជម្រើសចិត្តចង់បានរបស់ប្រជាពលរដ្ឋជាម្ចាស់អំណាច ម្ចាស់ទឹកដីប្រទេសជាតិក្នុងរបបប្រជាធិបតេយ្យឡើយ គឺ ជាជម្រើសរបស់ប្រទេសដែលដើរផ្ទុយពីលទ្ធិប្រជាធិបតេយ្យហើយ គឺជា សង្គមអត្តាធិបតេយ្យ សង្គមបក្សធិបតេយ្យ ផ្តាច់ការធិបតេយ្យ ដូច្នេះ ចង់ឬមិនចង់ស្រេចលើក្បាលចិត្តបក្សពួកបុគ្គលឯកបក្សអ្នកកាន់អំណាច ហើយគណបក្សតូចតាច កុំសង្ឃឹមថា ទៅប្រកួតឈ្នះយកតំណែងនាយករដ្ឋមន្ត្រីទៀតអី ១លានឆ្នាំទៀតក៏មិនឈ្នះដែរ ព្រោះអី..ព្រោះវាមិនមែនជាការប្រកួតប្រជែងបោះឆ្នោតដោយសេរីត្រឹមត្រូវនិងយុត្តិធម៌ទៀតឡើយ ហើយជាប្រជាធិបតេយ្យក្លែងក្លាយ ការបោះឆ្នោតបង្គ្រប់កិច្ចទេ ហើយប្រជាពលរដ្ឋសុខចិត្តនៅទំនេរដេកផ្ទះឬទៅស្រែចំការ ល្អជាជាងទៅបោះឆ្នោត..។ ៤មីនា២០២១
Subscribe to:
Post Comments (Atom)
No comments:
Post a Comment