Tuesday, March 2, 2021

Live.សូមចូលរួមផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់លោក ខេង ខូ ជាសកម្មជនព្រៃឡង់ដែលកំពុងរងគ្រោះ..

Live.សំដែងមតិ..សូមចូលរួមផ្តល់ជំនួយមនុស្សធម៌សង្គ្រោះបន្ទាន់ដល់សកម្មជនព្រៃឡង់ លោក ខេង ខូ ដែលកំពុងរងគ្រោះ... https://youtu.be/fRqRrPfHg24​ លោក ខេង ខូ អាយុ៥១ឆ្នាំ ជាសកម្មជនបរិស្ថាននៃ #បណ្តាញសហគមន៍ព្រៃឡង់​ ត្រូវបានរងគ្រោះថ្នាក់ចរាចរណ៍រងរបួសយ៉ាងធ្ងន់ធ្ងរលើមុខមាត់និងក្បាល នៅចំណុច #ភូមិពង់ទឹក​ #ឃុំអូរី​ ស្រុកថាឡាបរ៉ាវ៉ាត់ ខេត្តស្ទឹងត្រែង វេលាម៉ោងជាង៦ល្ងាច ថ្ងៃ២៣កុម្ភៈ២០២១ ក្នុងខណៈពេលដែលជនរងគ្រោះជិះម៉ូតូតែម្នាក់ឯងចេញពីប្រជុំជាមួយអភិបាលស្រុកក្នុងគម្រោង #ធ្វើបុណ្យព្រៃឡង់​ និង #បុណ្យបំបួសដើមឈើ​ ដែលគ្រោងធ្វើនៅថ្ងៃ២៥-២៦ កុម្ភៈ ២០២១ នេះ ។ លោក ខេង ខូ ជា #ក្រុមស្នូលនៃបណ្តាញសហគមន៍ព្រៃឡង់​ រស់នៅ #ភូមិកាងចាម​ #ឃុំកាងចាម​ #ស្រុកថាឡាបរ៉ាវ៉ាត់​ #ខេត្តស្ទឹងត្រែង​ មានភរិយាឈ្មោះ លៀង ឡុង អាយុ៥០ឆ្នាំមានកូន៣នាក់ ប្រុស២ស្រី១ ស្រីមានស្វាមីហើយ ចំណែកកូនប្រុស២នាក់ទៀតកំពុងរៀននៅឡើយ គាត់ជាគ្រួសារកសិករក្រីក្រ តែមានចិត្តស្មោះសស្រលាញ់ព្រៃឈើបរិស្ថាន គាត់បានក្លាយខ្លួនជាសកម្មជនដ៏ឆ្នើមនៃការដឹកនាំនិងចូលរួមថែរក្សាការពារព្រៃឡង់និងសម្បត្តិធនធានធម្មជាតិខ្មែរយើងចាប់តាំងពីឆ្នាំ២០១៥តរៀងមក ។ នៅថ្ងៃ២៣កុម្ភៈ២០២១ គាត់បានធ្វើដំណើរដោយម៉ូតូ២គ្រឿងមានគ្នា៤នាក់ មានឈ្មោះ លោក គង់ រី,លោក ដន លួន,លោក ពេជ្រ សារិ និង រូបគាត់ ខេង ខូ បានចេញដំណើរពីភូមិខាងលើជាមួយក្រុមសកម្មជនព្រៃឈើទៅទីរួមស្រុក ថាឡាបរ៉ាវ៉ាត់ ដើម្បីចូលរួមប្រជុំជាមួយអភិបាលស្រុកដើម្បីដោះស្រាយបញ្ហាទាំងឡាយទាក់ទងនិង គម្រោងធ្វើបុណ្យព្រៃឡង់និងបំបួសដើមឈើ ដែលគម្រោងនេះត្រូវបានអាជ្ញាធរនិងក្រសួងបរិស្ថាន បានហាមប្រាមសហគមន៍ព្រៃឡង់មិនឲ្យធ្វើបុណ្យនេះទេ ។ នៅពេលប្រជុំចប់ការងារ គាត់បាននាំគ្នាជិះម៉ូតូតាមផ្លូវត្រឡប់ទៅផ្ទះរៀងៗខ្លួន ដោយឡែក លោក ខេង ខូ គាត់ជិះម៉ូតូតែម្នាក់ឯង ចំណែកក្រុមការងារគាត់គេជិះម៉ូតូចេញទៅមុនបាត់អស់ហើយ នៅឡើយ លោក ខេង ខូ ធ្វើដំណើរតែម្នាក់ឯង ក៏កើតឡើងនូវបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះឡើង ធ្វើឲ្យម៉ូតូគាត់ដួលហើយរងរបួសធ្ងន់ធ្ងរសន្លប់បាត់ស្មារតី រហូតមកដល់ពេលនេះនៅមិនទាន់ដឹងខ្លួនស្រួលបួលនៅឡើយទេ ។ រូបគាត់ត្រូវបានប្រពន្ធកូនដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យក្នុងក្រុងភ្នំពេញ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងទៅលើសកម្មជនព្រៃឈើដ៏ឆ្នើមនេះគឺហាក់ដូចជាបានកើតឡើងដដែលៗកន្លងមកហើយ ដោយសកម្មជនខ្លះត្រូវបានស្លាប់បាត់បង់ជីវិត ខ្លះរងរបួស ខ្លះភ័យខ្លាចមិនហ៊ានចូលរួមការងារសង្គមបន្តទៀត ដែលធ្វើឲ្យសាធារណៈជនមានការសង្ស័យថា អាចមានចេតនាទុច្ចរិតណាមួយរបស់ក្រុមបក្សពួកពុករលួយដែលឃុបឃិតគ្នាជាប្រព័ន្ធកាប់បំផ្លាញព្រៃឈើ មកធ្វើសកម្មភាព ធ្វើបាប បំភិតបំភ័យ គំរាមគំហែង បំបិទសិទ្ធិសេរី មិនឲ្យសកម្មជនការពារព្រៃឈើ បានចូលរួមធ្វើសកម្មភាពចូលរួមថែរក្សាការពារបរិស្ថាននិងសម្បត្តិធនធានធម្មជាតិទឹកដីព្រៃឈើបានតទៅទៀត ។ ក្រុមគ្រួសារជនរងគ្រោះ និង បណ្តាញសហគមន៍ព្រៃឡង់ទាំង៤ខេត្តរួមដោយអង្គការ សមាគម សហគមន៍ ប្រជាពលរដ្ឋទូទៅ បានស្នើរសុំទៅអាជ្ញាធរ រដ្ឋាភិបាល ក្រសួងស្ថាប័នពាក់ព័ន្ធ សូមធ្វើការជាបន្ទាន់ ជួយធានាការពារសេចក្តីសុខ សុវត្ថិភាព លើសកម្មជនដែលកំពុងរងគ្រោះនិងសកម្មជនដទៃទៀត ដើម្បីឲ្យពួកគេបានចូលរួមថែរក្សាការពារព្រៃឈើជាសម្បត្តិធនធានធម្មជាតិខ្មែរយើងទាំងអស់គ្នា ដោយមិនឲ្យមានគ្រោះថ្នាក់ មិនមានការភ័យខ្លាច ឲ្យមានសេចក្តីសុខជាទាំងអស់គ្នា ប្រកបដោយ សុខសន្តិភាពទាំងមនុស្ស ទាំងសត្វ ទាំងសម្បត្តិធនធានធម្មជាតិ ទឹកដីព្រៃឈើ...ផង ! ទំនាក់ទំនង #ផ្តល់ជំនួយមនុស្សធម៌ខ្មែរជួយខ្មែរ​ ទៅកាន់ជនរងគ្រោះខាងលើ តាមរយៈភរិយាជនរងគ្រោះផ្ទាល់គឺ អ្នកស្រី លៀង ឡុង តាមរយៈលេខ Tel : 071 451 94 63

No comments:

Post a Comment