Tuesday, March 2, 2021

សំដែងមតិចូលរួមសោកស្តាយចំពោះការមិនបានធ្វើបុណ្យព្រៃឡង់ដោយសារអាជ្ញាធរហាមឃាត់

#សំដែងមតិ​ សូមចូលរួមសោកស្តាយដែល #បណ្តាញសហគមន៍ព្រៃឡង់​ ខកខានមិនបានប្រារព្ធកម្មវិធី #បុណ្យព្រៃឡង់​ និង #បំបួសដើមឈើ​ នៅថ្ងៃ២៥-២៦ ខែកុម្ភៈ ឆ្នាំ២០២១ នេះ នៅចំណុចតំបន់ #ភ្នំជី​ #ភូមិក្រាំង​ #ឃុំសុចិត្រ​ #ស្រុកសណ្តាន់​ #ខេត្តកំពង់ធំ​ ទៅតាមការគ្រោងទុក ដោយសារតែអាជ្ញាធរមូលដ្ឋាននិងក្រសួងបរិស្ថាន មិនបានអនុញ្ញាតិឲ្យធ្វើពិធីបុណ្យនេះទេ ដោយបានគំរាមគំហែង បំភិតបំភ័យ បំបិទសិទ្ធិសេរីប្រជាពលរដ្ឋម្ចាស់ទឹកដីព្រៃឈើប្រទេសជាតិ ថា ធ្វើសកម្មភាពការពារព្រៃឈើដោយខុសច្បាប់ និង ចោទប្រកាន់បណ្តាញសហគមន៍ព្រៃឡង់ថាមិនបានទៅចុះបញ្ជីរការនៅក្រសួងមហាផ្ទៃ...ជាដើម ។ អាជ្ញាធរមូលដ្ឋានបានកោះហៅ សកម្មជនបរិស្ថាននៃបណ្តាញសហគមន៍ព្រៃឡង់ទាំង៤ខេត្តមាន ខេត្តកំពង់ធំ #ក្រចេះ​ #ស្ទឹងត្រែង​ #ព្រះវិហារ​ ឲ្យទៅធ្វើកិច្ចសន្យា បញ្ឈប់រាល់សកម្មភាពចូលរួមថែរក្សាការពារព្រៃឈើក្នុងតំបន់ព្រៃឡង់តទៅទៀត បើមិនឈប់ទេនិងចោទឬចាប់ថាខុសច្បាប់...សមត្ថកិច្ចបានដាក់ពង្រាយកងកម្លាំងរាប់រយនាក់នៅចំណុចតំបន់ភ្នំជីជាកន្លែងគ្រោងប្រារព្ធកម្មវិធីបុណ្យ ខ្លាចក្រែងប្រជាពលរដ្ឋនៅតែចូលទៅធ្វើបុណ្យនៅទីនោះដែលអាជ្ញាធរចោទថា ជាបុណ្យខុសច្បាប់..??? ។ សម្រាប់ប្រជាពលរដ្ឋបណ្តាញសហគមន៍ព្រៃឡង់គឺនៅតែរក្សាភាពស្មោះត្រង់ ប្តេជ្ញា សាមគ្គីចូលរួមថែរក្សាការពារព្រៃឈើសត្វព្រៃនិងសម្បត្តិធនធានធម្មជាតិនានានៅកម្ពុជាឲ្យបានគង់វង្សតរៀងទៅ...! -តើការប្រារព្ធកម្មវិធីបុណ្យព្រៃឡង់និងបំបួសដើមឈើខុសក្នុងច្បាប់អ្វី...មាត្រាទីប៉ុន្មាន....???? -តើប្រជាពលរដ្ឋជាម្ចាស់អំណាច ម្ចាស់ទឹកដីព្រៃឈើ ចូលរួមធ្វើសកម្មភាពដើម្បីជាប្រយោជន៍សាធារណៈ ដើម្បីជាសេចក្តីសុខចម្រើន ដល់ទឹកដីព្រៃឈើសត្វព្រៃនិងប្រទេសជាតិ ចាំបាច់ទៅចុះបញ្ជីរ ចាំបាច់ទៅសុំច្បាប់ ចាំបាច់ត្រូវអនុញ្ញាតិច្បាប់ ពីអាជ្ញាធរ ក្រសួង ស្ថាប័នរដ្ឋាភិបាលដែរឬទេ.....? តើនេះជាចេតនាត្រឹមត្រូវតាមផ្លូវច្បាប់ជាតិ...ច្បាប់អន្តរជាតិ...ច្បាប់សាសនា..ច្បាប់បរិស្ថាន...ឬជា ចេតនានយោបាយមិនល្អ ដែលបង្កការរំខាន បំបិទសិទ្ធិសេរីភាពប្រជាពលរដ្ឋមិនឲ្យចេះដឹង.. មិនឲ្យចូលរួម.. ក្នុងកិច្ចការងារសង្គមទាំងអស់ហ្នឹងឬយ៉ាងណា...???? ។

No comments:

Post a Comment