Thursday, March 11, 2021

មើលរបៀបប៉ូលីសថៃធ្វើការតាមចាប់ចោរប្លន់ហាក់ដូចជាខុសគ្នានៅកម្ពុជាយើង

មើលទិដ្ឋភាពជាក់ស្តែងនៃរបៀបប៉ូលីសធ្វើការស៊ើបអង្កេតនិងតាមចាប់ចោរប្លន់នៅប្រទេសថៃ ហាក់បីដូចជាខុសគ្នាដាច់ពីប្រទេសកម្ពុជាយើង គឺគេធ្វើការមិនបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ឬ បង្កការគ្រោះថ្នាក់បាញ់ប្រហារឆៅៗដូចការដែលប៉ូលីសនៅកម្ពុជាដែលតែងតែតាមចាប់ចោរប្លន់ម្តងៗ តែងតែបង្កការភ្ញាក់ផ្ញើលដល់ប្រជាពលរដ្ឋ ហើយពេលចាប់ចោរបានម្តងៗឃើញប្រជាជនខ្លះប្រើអំពើហឹង្សាលើជនសង្ស័យដែលគេចោទថាជាចោរថែមទៀតផង មិនតែប៉ុណ្ណោះ ប៉ូលីសខ្លួនឯងនឹងក៏ប្រើហឹង្សាលើជនសង្ស័យផងដែរ ហើយករណីថ្មីៗនេះ ដែលមានយុវជនជាជនសង្ស័យជាចោរប្លន់៤នាក់ដែលត្រូវបានសមត្ថកិច្ចបាញ់ប្រហារនៅក្នុងក្រុងភ្នំពេញ នោះ ត្រូវបានមតិសាធារណៈជនលើកឡើងផ្សេងៗគ្នា អ្នកខ្លះថា សមត្ថកិច្ចមិនគួរជ្រើសរើសយកការបាញ់សម្លាប់ចោរប្លន់ចោលទេ គូរជ្រើរើសយកការចាប់ខ្លួនទាំងរស់ ហើយសមត្ថកិច្ចបានដឹងផែនការចោរប្លន់មុន១អាទិត្យ ចុះហេតុអីមិជ្រើសរើសយកការចាប់ខ្លួនមុនការប្រព្រឹត្តិបទល្មើស ឬ ក៏ប្រើវិធីណាផ្សេងចាប់ខ្លួនទាំងរស់ជាជាងការបាញ់សម្លាប់ចោលជាដើម ។ ប្រភពប្រទេសថៃ

No comments:

Post a Comment