Tuesday, March 9, 2021

ដោះលែងស្ត្រីឲ្យមានសិទ្ធិសេរីនិងយុត្តិធម៌គឺគោរពសិទ្ធិនារី៨មីនា

#សូមដោះលែងសកម្មជនស្ត្រីឲ្យមានសិទ្ធិសេរីនិងយុត្តិធម៌​ គឺ #គោរពសិទ្ធិនារីដើម្បីចូលរួមអបអរសាទរទិវាសិទ្ធិនារី៨មីនាខួបលើកទី១១០ឆ្នាំ២០២១នេះ​ ! ( Video By Licadho NGO ) [English below] ១-កាលពី​ខែសីហា​ ឆ្នាំមុន​ យុវនារី​ជាសកម្មជន​ ឈឿន ដារ៉ាវី​ ត្រូវបាន​កងកម្លាំង​សមត្ថកិច្ច​ស្លៀក​ពាក់ស៊ីវិល​ ចាប់បោច​សក់​អូសចូល​ក្នុងរថយន្ត​ បន្ទាប់ពី​បានចូលរួម​ក្នុងបាតុកម្ម​អហិង្សា ​ដើម្បីស្នើសុំ​ឱ្យមានការ​ដោះលែង​លោក រ៉ុង ឈុន​ ប្រធាន​សហជីព​ដែល​កំពុង​ត្រូវបាន​ឃុំខ្លួន​ក្នុងពន្ធនាគារ ។ ​ បន្ទាប់ពី​ត្រូវបាន​ចាប់ខ្លួន​ អ្នកស្រី ​ដារ៉ាវី​ បានកោរសក់​ និង​ធ្វើកូដកម្ម​បង្អត់​អាហារ​មួយចំនួន​​ ដើម្បី​តវ៉ាជំទាស់​ទៅនឹង​ការចាប់ខ្លួន​អ្នកស្រី​ដាក់ពន្ធនាគារ ។​ ម្ដាយ​របស់អ្នកស្រី​បានមាន​ប្រសាសន៍ថា ​“និយាយ​ទៅ​ ពេលខ្ញុំ​ទៅប៉េហ្ស៊ីហ្នឹង​ (ពន្ធនាគារ PJ)​ ខ្ញុំឃើញវា​រាងស្គម” ​។ “សំណូមពរ​ ​សូមឱ្យរដ្ឋាភិបាល​ពិនិត្យឡើងវិញ ​ហើយដោះលែង​កូនខ្ញុំ” ។ ​ មុនថ្ងៃ​ប្រារព្ធទិវា​សិទ្ធិនារី​អន្តរជាតិ​ឆ្នាំ២០២១​ខាងមុខនេះ ​អង្គការលីកាដូ​កំពុងបង្ហាញពី​ស្ថានភាពលំបាក​ប្រឈមដោយស្រ្តី ​និងក្មេងស្រី ​កំពុងជាប់ឃុំ​នៅក្នុងពន្ធនាគារ​ ដែលមាន​លក្ខណៈចង្អៀតណែន​ខ្លាំង ។​ សកម្មជន​ជាស្រ្តី ​គួរត្រូវបាន​លើកទឹកចិត្ត​ឬគាំទ្រ ​មិនគួរ​ជាប់ពន្ធនាគារ​នោះទេ ៕ ​ In August last year, youth activist Chhoeun Daravy was dragged into a van by plainclothes security after taking part in a peaceful demonstration calling for imprisoned unionist Rong Chhun’s release. Since her arrest, Daravy has shaved her hair and is boycotting some meals to protest her unjust imprisonment. “When I visited her in prison, I saw she was so skinny,” her mother said. “I ask the government to reconsider and release my daughter.” In the lead-up to #IWD2021​, LICADHO is highlighting the grave conditions facing every woman and girl locked in Cambodia's dangerously overcrowded prisons. Women activists should be supported, not imprisoned. [English below] ២-កាលពី​ខែកញ្ញា​ ឆ្នាំ២០២០​ សមាជិក​ចលនាខ្មែរថាវរៈ​ កញ្ញា ​អេង ម៉ាឡៃ ​(សូ មេត្តា) ​ត្រូវបាន​ចាប់ខ្លួន​ បន្ទាប់​ពី​ចូលរួម​ការតវ៉ា​អហិង្សាមួយ​ ដើម្បីទាមទារ​រកយុត្តិធម៌​សម្រាប់​លោក រ៉ុង ឈុន ​ប្រធានសហជីព​ដែលកំពុង​ត្រូវបាន​ឃុំខ្លួន​ក្នុងពន្ធនាគារ ​។ នៅក្នុង​ពន្ធនាគារ​ ម៉ាឡៃ ​ប្រឈមនឹង​បញ្ហាប្រចាំថ្ងៃ​ជាច្រើន​ដូចជា ​ជំងឺ របួស ​និងភាពតាន​តឹងផ្លូវចិត្ត ។ ​ ប្អូនស្រី​របស់​កញ្ញា ​អេង ម៉ាឡៃ ​បាន​រៀបរាប់ថា ​“ហើយ​ការគេង​ហ្នឹង​គឺចង្អៀត​ បន្ទប់​រាងតូច​តែដាក់មនុស្ស​ច្រើន” ។ ​ មុនថ្ងៃ​ប្រារព្ធទិវា​សិទ្ធិនារី​អន្តរជាតិ​ឆ្នាំ២០២១​ខាងមុខនេះ ​អង្គការលីកាដូ​កំពុងបង្ហាញពី​ស្ថានភាពលំបាក​ប្រឈមដោយស្រ្តី ​និងក្មេងស្រី ​កំពុងជាប់ឃុំ​នៅក្នុងពន្ធនាគារ​ ដែលមាន​លក្ខណៈចង្អៀតណែន​ខ្លាំង ។​ សកម្មជន​ជាស្រ្តី ​គួរត្រូវបាន​លើកទឹកចិត្ត​ឬគាំទ្រ ​មិនគួរ​ជាប់ពន្ធនាគារ​នោះទេ ៕ Last September, Khmer Thavrak youth group member Eng Malai was arrested after attending a non-violent protest demanding justice for Rong Chhun after the union leader’s imprisonment. In prison, Malai faces a daily struggle with disease, injury and stress. “For sleeping, it is so crowded,” her sister said. “The cell is so small, but they put so many people inside.” In the lead-up to #IWD2021​​ LICADHO is highlighting the grave conditions facing every woman and girl locked in Cambodia's dangerously overcrowded prisons. Women activists should be supported, not imprisoned. ៣-បន្ទាប់ពី​ត្រូវបាន​ចាប់ខ្លួន​កាលពី​ខែកញ្ញា ​ឆ្នាំ២០២០​ ដោយសារ​គ្រោងដើរក្បួន​តវ៉ា​តែម្នាក់ឯង​ ដើម្បីអំពាវនាវ​ឱ្យមាន​ការអភិរក្ស​បឹងធម្មជាតិ​ធំជាងគេ​ក្នុងរាជធានី​ភ្នំពេញ ​កញ្ញា ​ឡុង គន្ធា ​ត្រូវបានឃុំខ្លួន​ក្នុងពន្ធនាគារ​អស់រយៈពេល​ជាង ១៨០ថ្ងៃហើយ ​គិតមក​ទល់ពេលនេះ ។ ​ បន្ទប់ឃុំឃាំង​របស់គន្ធាគឺ​តែងមាន​ផ្សែងបារី​របស់​អ្នកជាប់ឃុំ​ផ្សេងទៀត ។​ ជារៀងរាល់ថ្ងៃ ​គន្ធា ​ពិបាកដក​ដង្ហើមណាស់ ​ដោយសារ​បញ្ហា​ផ្សែងបារីនេះ ។​ ម្ដាយរបស់គន្ធា​ បាន​រៀបរាប់​ប្រាប់អង្គការ​លីកាដូថា ​“នៅតែពិបាក​ នៅតែ​គិតថា​ មិនដឹង​ថ្ងៃណាទេ​ កូនខ្ញុំបាន​មានសេរីភាព​នឹងគេ”​ ។ មុនថ្ងៃ​ប្រារព្ធទិវា​សិទ្ធិនារី​អន្តរជាតិ​ឆ្នាំ២០២១​ខាងមុខនេះ ​អង្គការលីកាដូ​កំពុងបង្ហាញពី​ស្ថានភាពលំបាក​ប្រឈមដោយស្រ្តី ​និងក្មេងស្រី ​កំពុងជាប់ឃុំ​នៅក្នុងពន្ធនាគារ​ ដែលមាន​លក្ខណៈចង្អៀតណែន​ខ្លាំង ។ ​ សកម្មជន​ជាស្រ្តី ​គួរត្រូវបាន​លើកទឹកចិត្ត​ឬគាំទ្រ ​មិនគួរ​ជាប់ពន្ធនាគារ​នោះទេ ៕ Arrested in September 2020 for planning a one-woman protest to call for the preservation of Phnom Penh’s largest lake, Long Kunthea has been locked in prison for more than 180 days. Kunthea’s cell is constantly filled with smoke from other detainees. Every day, she struggles even to breathe. ៤-សកម្មជន​ចលនាមាតាធម្មជាតិ​ កញ្ញា ​ភួន​ កែវរស្មី ត្រូវបាន​ចាប់ខ្លួន​កាលពី​ខែកញ្ញា ​ឆ្នាំ២០២០​ ដោយសារ​ការងារ​បែបអហិង្សា​របស់នាង​ក្នុងការ​ការពារ​ធនធាន​ធម្មជាតិ​ពីការចង់បាន​របស់​បុគ្គល​ឯកជន ។ ពីដំបូង ​ម្ដាយ​របស់ ​កែវរស្មី ​មិនបាន​គាំទ្រ​ភាពសកម្មនិយម​ដ៏ក្លាហាន​របស់​កូនស្រី​គាត់ទេ ​ប៉ុន្តែ​ពេលនេះ​ អ្នកស្រី​បានមាន​ប្រសាសន៍ថា​ អ្នកស្រី​មិនគួរ​មិនគាំទ្រ​កូននោះទេ ​។ ម្ដាយ​របស់​កែវរស្មី​បានមាន​ប្រសាសន៍ថា​ “កូនស្រឡាញ់​សង្គម​ ស្រឡាញ់​បរិស្ថាន​ ខ្ញុំមាន​មោទនភាព​ចំពោះ​កូនខ្លាំងណាស់” ។​ មុនថ្ងៃ​ប្រារព្ធទិវា​សិទ្ធិនារី​អន្តរជាតិ​ឆ្នាំ២០២១​ខាងមុខនេះ ​អង្គការលីកាដូ​កំពុងបង្ហាញពី​ស្ថានភាពលំបាក​ប្រឈមដោយស្រ្តី ​និងក្មេងស្រី ​កំពុងជាប់ឃុំ​នៅក្នុងពន្ធនាគារ​ ដែលមាន​លក្ខណៈចង្អៀតណែន​ខ្លាំង ។ ​ សកម្មជន​ជាស្រ្តី ​គួរត្រូវបាន​លើកទឹកចិត្ត​ឬគាំទ្រ ​មិនគួរ​ជាប់ពន្ធនាគារ​នោះទេ ៕

No comments:

Post a Comment