ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Wednesday, March 10, 2021
ចាប់ផ្តើមគម្រោងថ្មីបន្តទៀតគឺកសាងផ្ទះខ្មែរជួយខ្មែរ
#ចាប់ផ្តើមគម្រោងថ្មីបន្ទាប់គឺកសាងផ្ទះខ្មែរជួយខ្មែរ ជូនអន្ទិត ថាត រស់នៅ #ភូមិភ្នៀត #ឃុំជីក្រែង #ស្រុកជីក្រែង #ខេត្តសៀមរាប ដែលដឹកនាំកសាងដោយ ភិក្ខុ លួន សុវ៉ាត តាមគម្រោងមនុស្សធម៌ #ធ្វើបុណ្យខ្មែរជួយខ្មែរ ។ សូមថ្លែងអំណរគុណនិងជូនបុណ្យកុសល អាយុ វណ្ណៈ សុខៈ ពលៈ កើតមានដល់ លោក ម៉ម វីរៈ Mr Vireak Mam អ្នកស្រី ម៉ម ម៉ារី Mrs Mary Mam និងកូនចៅ Ohio,Halmilton,USA,មានសទ្ធាជ្រះថ្លាថ្ងៃនេះ ជាវសសរថ្ម៩ដើម=270$ បំបួសកុលបុត្រនៅវត្តស្លែង 225$ ជាវពាងទឹក២=40$ និង 60$ ជូនក្មួយ អន្ទិត លួន វណ្ណ ។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment