ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Wednesday, February 17, 2021
Live.សំដែងមតិព្រះពុទ្ធសាសនាដើម្បីសង្គមជាតិអំពីច្បាប់និងអនុក្រិត្យ....
សំដែងមតិព្រះពុទ្ធសាសនាដើម្បីសង្គមជាតិ អំពីច្បាប់និងសិទ្ធិសេរីភាពផ្សេងៗ ។ ច្បាប់ អនុក្រឹត្យរិតត្បិតសិទ្ធិសេរីភាពស្តីពីការបង្កើតច្រកទ្វារអ៉ីនធឺណិតជាតិ ចាប់ផ្តើមចេញមកទៀតហើយ....???? ច្បាប់ជាអាវុធមុខ២ : ច្បាប់បង្កើតមកដើម្បីការពារផលប្រយោជន៍រួម ផលប្រយោជន៍រដ្ឋ ផលប្រយោជន៍រាស្ត្រ ជាដើម ដែលមានការទទួលយកបានទាំងអស់គ្នាគឺជាច្បាប់ល្អ តែបើច្បាប់បង្កើតមកដើម្បីតែការពារផលប្រយោជន៍អំណាចបក្សពួកគ្រួសារបុគ្គលខ្លួន ហើយរិតត្បិតសិទ្ធិសេរីភាពរំលោភសិទ្ធិមនុស្សផ្សេងៗជាដើមគឺជាច្បាប់អាក្រក់មិនល្អទេ ។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment