ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Monday, February 15, 2021
Live.សិទ្ធិសំដែងមតិអំពីទិវានៃក្តីស្រលាញ់
#សិទ្ធិសំដែងមតិ #ទិវានៃក្តីស្រលាញ់គឺផ្តល់នូវការគោរពសិទ្ធិគ្នា ! #ការស្រលាញ់រាប់អានគ្នាទៅវិញទៅមកក្នុងនាមជាមនុស្សជាតិ ! ថ្ងៃនេះយើងជាពលរដ្ឋខ្មែរសូមចូលរួមផ្តល់នូវការគោរពស្រលាញ់រាប់អានដឹងគុណចំពោះ អ្នកដែលបានរងគ្រោះជាប់ពន្ធនាគារដោយមហាអយុត្តិធម៌ជិត៧០នាក់ដែលរួមមាន សកម្មជនព្រះសង្ឃ សកម្មជនបរិស្ថាន សកម្មជនអ្នកនយោបាយ ជាដើម ដែលពួកគេទាំងនោះ មិនមានទោសកំហុសខុសច្បាប់សង្គមជាតិសាសនាអ្វីឡើយ ហើយពួកគេ គឺបានលះបង់ពេលវេលា ចំណេះវិជ្ជា ចូលរួមធ្វើការងារសង្គមដោយឆន្ទៈ មនសិការ ដោយសារចង់ឲ្យសង្គមខ្មែរទាំងមូលផ្តល់នូវការគោរពស្រលាញ់រាប់អានគ្នាក្នុងនាមជាមហាគ្រួសារខ្មែរ,ផ្តល់នូវសេចក្តីស្រលាញ់ដល់បរិស្ថាន,ស្រលាញ់សិទ្ធិសេរីភាពនិងយុត្តិធម៌សង្គម,ស្រលាញ់នូវប្រជាធិបតេយ្យសេរីនិងសុខសន្តិភាពពិតប្រាកដ ។ #សូមដោះលែងសកម្មជនទាំងអស់នោះឲ្យមានសិទ្ធិសេរីភាពឡើងវិញដើម្បីបំពេញនូវបុណ្យនៃសេចក្តីស្រលាញ់ខ្មែរទាំងអស់គ្នា !
Subscribe to:
Post Comments (Atom)
No comments:
Post a Comment