Thursday, February 11, 2021

Live,សិទ្ធិសំដែងមតិអំពីបរិស្ថាននិងការចាប់ខ្លួនសកម្មជនបរិស្ថាន

១-ចោទចាប់ៗ...អ្នកដែលត្រូវច្បាប់...ការពារព្រៃឈើ...សកម្មជនបរិស្ថាន...ថាធ្វើអំពើ...ចូលព្រៃខាងលើ...តំបន់ហាមឃាត់ ។ ២-ចំណែកជនល្មើស...ចូលព្រៃមិនទើស...ខុសច្បាប់មាត្រា...កាប់បំផ្លាញព្រៃឈើ...កើតឈ្មួញឧកញ៉ា...លក់តាមទីផ្សារ...នាំចេញក្រៅប្រទេស... ។ ៣-ដោះលែងសកម្មជន...ឲ្យបានរួសរាន់...មានសេរីភាព...មានយុត្តិធម៌... រួចផុតគំនាប...ពីច្បាប់ថោកទាប...រំលោភសិទ្ធិមនុស្ស...។ https://youtu.be/NpPrfhKbH40​ #សិទ្ធិសំដែងមតិ​ អំពី #បរិស្ថាន​ ការចាប់ខ្លួនសកម្មជនបរិស្ថានទាំង៥នាក់ ដែលមាន លោក អ៊ួច ឡេង ជាសកម្មជនបរិស្ថាននិងជាម្ចាស់ពានរង្វាន់ការពារបរិស្ថានពិភពលោក Goldman Environment Prize ឆ្នាំ២០១៨ ពីទឹកដីនៃសហរដ្ឋអាមេរីក និង លោក ហេង ស្រស់,លោក ម៉ែន មុត,លោក ហេង រុន,លោក ផង ឈាង ដែលជាសកម្មជនការពារព្រៃឈើនិងបរិស្ថាន ក្នុងពេលចូលទៅតំបន់ព្រៃឡង់ ខេត្តក្រចេះ ដើម្បីឃ្លាំមើលបទល្មើសព្រៃឈើផង និង ចងបដាពាក្យស្លោកនៅតាមដើមឈើ សូមឲ្យមានការចូលរួមថែរក្សាការពារព្រៃឈើជាមរតកដូនតាខ្មែរយើងផង បែជាត្រូវបានអាជ្ញាធរដែនដីមន្ត្រីបរិស្ថានចាប់ខ្លួនកាលពីថ្ងៃ៥កុម្ភៈ២០២១នេះ ដោយចោទប្រកាន់ថា ចូលទៅក្នុងព្រៃដោយគ្មានច្បាប់អនុញ្ញាតិ ចូលព្រៃតំបន់ហាមឃាត់ ជាដើម ។ #ទិដ្ឋភាពនិងទេសភាព​ ភូមិពែរីប្រទេសស្វីស Péry,Bern,Switzerland, #ដោះលែងសកម្មជន​ #FreeActivists​ #Environment​ #Justice​ #HumanRights​

No comments:

Post a Comment