ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Wednesday, February 17, 2021
សមត្ថកិច្ចចាប់ខ្លួនប្រជាពលរដ្ឋ១៣នាក់ក្នុងជម្លោះដីធ្លី
អ្នកចាប់វាមធ្យម...ងំអ្នកដែលបញ្ជារឲ្យចាប់វាឲ្យអស់..គឺជាសម្លេងស្ត្រីម្នាក់..? តើស្ត្រីម្នាក់នោះជាអ្នកណា.. បានជាមានសិទ្ធិអំណាចអ្វីស្រែកបញ្ជារឲ្យចាប់វាឲ្យអស់បែបនេះ...??? ឬក៏ជាអ្នកមានលុយមានអំណាចអាចធ្វើអ្វីបានតាមតែអំពើចិត្ត... ចង់ចោទ... ចង់ចាប់... ស្រេចលើការស្រែកបញ្ជារ...??? ចំណែកលោកមេប៉ូលីសម្នាក់នោះបែជា មកសួរនាំរារាំងហាមឃាត់ប្រជាពលរដ្ឋអ្នកឈរថត មិនឲ្យថតទៅវិញ...បើអស់លោកសមត្ថកិច្ចចុះអនុវត្តន៍ច្បាប់ត្រឹមត្រូវតាមផ្លូវច្បាប់ហើយទៅហើយ ចុះហេតុអីបានជាមកខ្លាចកាមេរ៉ា ខ្លាចគេថតផ្សាយជាសាធារណៈទៅវិញ...? ជម្លោះដីធ្លីកើតឡើងតាំងពីឆ្នាំ១៩៩៨រហូតមកដល់ថ្ងៃ១៦កុម្ភៈ២០២១ទើបចុះមកអនុវត្តន៍ដីការ...? ។
..........................
សមត្ថកិច្ចខេត្តកណ្តាល នៅថ្ងៃនេះ បានឃាត់ខ្លួនមនុស្ស១៣នាក់ ពាក់ព័ន្ធជម្លោះដីធ្លីមួយកន្លែង ស្ថិតនៅភូមិព្រែកល្វា ឃុំតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ អធិការរងស្រុកខ្សាច់កណ្តាល លោក អ៊ុន យ៉ុង ប្រាប់វីអូឌីថា មនុស្ស១៣នាក់ដែលបានឃាត់ខ្លួននោះ កំពុងស្ថិតក្រោមការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ។
លោកថា សមត្ថកិច្ចឃាត់ខ្លួនពលរដ្ឋទាំងនោះ ដោយសារពួកគេបានធ្វើសកម្មភាពលើដីកំពុងមានជម្លោះ និងដុតកង់ឡានតវ៉ាប្រឆាំងអាជ្ញាធរពេលចុះអនុវត្តការងារ ។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment