ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Saturday, February 13, 2021
សូមអនុមោទនាបុណ្យ ! រាប់បាត្រប្រគេនបច្ច័យ៤ព្រះសង្ឃ ! ចែកទានអ្នកសមាទានសីលនៅវត្តស្លែង
សូមអនុមោទនាបុណ្យ ! ប្រគេនចង្ហាន់បច្ច័យ៤ព្រះសង្ឃនិងចែកទានអ្នកសមាទានសីលនៅវត្តស្លែង !
-នាមសប្បុរសជន ដែលបានចូលបុណ្យរាប់បាត្រព្រះសង្ឃ៣វត្តគឺ #វត្តស្លែង #វត្តជីក្រែង #វត្តថ្មី និងប្រគេនបច្ច័យ៤ព្រះសង្ឃ៣៣អង្គ ព្រមទាំងចែកទានដល់ឧបាសក ឧបាសិកា ដែលមកសមាទានសីលនៅវត្តស្លែង ៦០នាក់ ថ្ងៃនេះមាន :
១-ឧបាសិកា ងួន ឈុនឡាយ និងកូនចៅ នៅទីក្រុងប៉ារីស ប្រទេសបារាំង មានសទ្ធាជ្រះថ្លា ៧០០ដុល្លារ,ដើម្បីជាបុណ្យកុសលចម្រើនជន្មាយុគម្រប់៨៣ឆ្នាំក្នុងថ្ងៃនេះ១៣កុម្ភៈ២០២១ និងដើម្បីជាប្រយោជន៍...ដើម្បីជាសេចក្តីសុខចម្រើន...ដើម្បី
ឧទ្ទិសបុណ្យកុសលបានដល់បុព្វការីជនមាន : លោកតា ងួន យូ នឹង លោកយាយ ណាង , លោក តា ឃុន ប៊ួយ នឹង ភរិយា, លោក ង៉ោ ទ្រី, លោក ងួន ឈុនសេង ហៅ នូវ,ព្រមទាំងញាតិការទាំង៧សន្តាន សូមបានសុខក្សេមក្សាន្តក្នុងសុគតិភពកុំបីខាន !
២-ឧបាសិកា ហេង ហ៊ុយខេង និងកូនចៅ ទីក្រុង បូឈុំវ៉ាត់ធិងឆែត ប្រទេសអាល្លឺម៉ង់ មានសទ្ធាជ្រះថ្លា ២០០ដុល្លារ,សូមឧទ្ទិសបុណ្យកុសលបានដល់អ្នកម្តាយ គឹម យេង លោកឪពុក ហេង ឆាន និងប្តី ហ៊ាង ប៉ោ ព្រមទាំងញាតិការទាំង៧សន្តាន សូមបានសុខក្សេមក្សាន្តក្នុងសុគតិភពកុំបីខាន ! ។
៣-លោក ហួន ម៉ាន និង ភរិយា ហួយ ចាន់ថូ និងកូនចៅ ទីក្រុង ឃើននើសវិល រដ្ឋណសការ៉ូឡាយណា សហរដ្ឋអាមេរីក,១៥០ដុល្លារ, សូមបានបុណ្យកុសលជូនដល់មាតាបិតាបុព្វការីជន ។
៤-ព្រះភិក្ខុ លួន សុវ៉ាត និង ញោមប្រុស ឧបាសក ហែម លួន មានសទ្ធាជ្រះថ្លា ១៥០ដុល្លារ,សូមជូនបុណ្យកុសលបានដល់ញាតិញោមពុទ្ធបរិស័ទជនរួមជាតិខ្មែរទាំងអស់គ្នាដែលមានសទ្ធាជ្រះថ្លាចូលបុណ្យថ្ងៃនេះនិងចូលបុណ្យកសាងកុដិនិងសាលារៀនព្រះសង្ឃវត្តស្លែង #ឃុំជីក្រែង #ស្រុកជីក្រែង #ខេត្តសៀមរាប សូមបានសុខចម្រើន កើននូវប្រយោជន៍គ្រប់ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ និង សម្បត្តិមនុស្ស ទេវតា ព្រះនិព្វាន កើតមានដល់ញោមញាតិទាំងឡាយ បានសុខសប្បាយទាំងអស់គ្នាតរៀងទៅ ! សូមអនុមោទនាបុណ្យ !
Subscribe to:
Post Comments (Atom)
No comments:
Post a Comment