ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Friday, February 5, 2021
ចាត់ចែងប្រគេនបច្ច័យ៤និងកសាងកុដិសាលារៀនព្រះសង្ឃវត្តស្លែង
ចាត់ចែងបច្ច័យបុណ្យពុទ្ធបរិស័ទជនរួមជាតិខ្មែរបារាំងតាមរយៈ Mrs Ngor Justine,Paris,France,ចំនួន ១៤០០$ ជាសទ្ធាជ្រះថ្លាដ៏ថ្លៃថ្លានៃឧបាសិកា ងួន ឈុនឡាយ និងកូនចៅ រស់នៅទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីបំពេញបុណ្យកុសលក្នុងការកសាងកុដិនិងសាលារៀនព្រះសង្ឃវត្តស្លែងផងនិងធ្វើបុណ្យផ្សេងៗផង #ដើម្បីជាប្រយោជន៍ #ដើម្បីជាសេចក្តីសុខចម្រើន #ដើម្បីជាបុណ្យកុសលចម្រើនជន្មាយុ ឧបាសិកា ងួន ឈុនឡាយ ក្នុងជន្មាយុ៨៣ឆ្នាំ សូមជូនពុទ្ធពរ៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ និង សម្បត្តិ៣ប្រការ សម្បត្តិមនុស្ស សម្បត្តិទេវតា សម្បត្តិព្រះនិព្វាន្ត កើតមានដល់ម្ចាស់ទានប្រធានបុណ្យបានសុខចម្រើនអាយុវែងតរៀងទៅ
ចាត់ចែងបែងចែកបច្ច័យបុណ្យ
១- សម្រាប់រាប់បាត្រប្រគេនចង្ហាន់ព្រះសង្ឃនិងប្រគេនបច្ច័យ៤និងចែកទានលោកយាយលោកតាដែលមកសមាទានសីលនៅ #វត្តស្លែង #ឃុំជីក្រែង #ស្រុកជីក្រែង #ខេត្តសៀមរាប ៧០០ដុល្លារ ។
២-ប្រគេនបច្ច័យ៤ព្រះភិក្ខុ លួន សុវ៉ាត ១០០ដុល្លារ ។
៣-ប្រគេនបច្ច័យ៤លោកគ្រូចៅអធិការវត្តស្លែង ព្រះនាម ទុន កៅ ១០០ដុល្លារ ។
៤-ប្រគេនបច្ច័យ៤ដល់កូននេនវត្តស្លែងនិងចែកកូនសិស្សលោកវត្តស្លែងផងដែរ ១៥០ដុល្លារ ។
៥-កសាងកុដិនិងសាលារៀនព្រះសង្ឃវត្តស្លែង ៣០០ដុល្លារ ។
៦-កសាងផ្ទះខ្មែរជួយខ្មែរ ៥០ដុល្លារ ។
ដោយអានិសង្សនៃបុណ្យកុសលនេះ ឧបាសិកា ងួន ឈុនឡាយ សូមឧទ្ទិសបុណ្យកុសលបានដល់បុព្វការីជនមាន : លោកតា ងួន យូ នឹង លោកយាយ ណាង , លោក តា ឃុន ប៊ួយ នឹង ភរិយា, លោក ង៉ោ ទ្រី, លោក ងួន ឈុនសេង ហៅ នូវ,ព្រមទាំងញាតិការទាំង៧សន្តាន សូមបានសុខក្សេមក្សាន្តក្នុងសុគតិភពកុំបីខាន !
Subscribe to:
Post Comments (Atom)
No comments:
Post a Comment