Friday, January 22, 2021

កម្រងរូបថត Pre-Wedding លោកគ្រូ ប៊ុន សាលួត និង កញ្ញា សុខៈរ័ក្ស

#កម្រងរូបថតអនុស្សាវរីយ៍ Pre-Wedding តាមប្រាសាទបុរាណនានានៅក្រុងសៀមរាប របស់ លោកគ្រូ ប៊ុន សាលួត និង កញ្ញា សុខៈរ័ក្ស មុនថ្ងៃអាពាហ៍ពិពាហ៍ចូលមកដល់ គឺថ្ងៃមង្គលការ ប្រារព្ធកម្មវិធីទៅតាមប្រពៃណីខ្មែរនៅ ថ្ងៃទី១៧និង១៨ខែកុម្ភៈឆ្នាំ២០២១ នេះ នៅគេហដ្ឋានខាងស្រី #ផ្សារសំរោង #ក្រុងសំរោង #ខេត្តឧត្តរមានជ័យ ។ លោកគ្រូ ប៊ុន សាលួត អតីតព្រះមេគណខេត្តឧត្តរមានជ័យ,អតីតប្រធាន #ព្រៃសង្ឃសហគមន៍រុក្ខាវ័ន ខេត្តឧត្តរមានជ័យ,ជាម្ចាស់ពានរង្វាន់អ្នកការពារព្រៃឈើដ៏ឆ្នើមនៅអាស៊ីប៉ាស៊ីហ្វិក Equator Prize By UNDP in New York,USA 2010, ក្រោយសាងព្រះផ្នួសបាន៣០វស្សា និង បានដឹកនាំព្រះសង្ឃនិងប្រជាពលរដ្ឋថែរក្សាការពារព្រៃឈើនិងសត្វព្រៃបានគង់វង្សនៅក្នុងព្រៃសង្ឃសហគមន៍រុក្ខាវ័នបាន២០ឆ្នាំ លោកក៏បានអស់និស្ស័យកម្មជាអ្នកបួស ហើយបានលាចាកសិក្ខាបទ(សឹក)កាលពីថ្ងៃ២៦វិច្ឆិការ២០២០ ក្នុងជន្មាយុ៤៧ឆ្នាំ និងបានចាប់ចិត្តចំណងស្នេហ៍កម្មលោកីយ៍រវាងប្រុសនិងស្រីជារឿងច្បាប់ធម្មជាតិជាមួយនិងកញ្ញា សុខៈរក្ស អាយុ១៩ឆ្នាំ ហើយបានចូលស្តីដណ្តឹងតាមផ្លូវទៅតាមច្បាប់នៃលោកមេបាចាស់ទុំភ្ជាប់ពាក្យនៅថ្ងៃ១១មករា២០២១ ហើយថ្ងៃនេះបានថតកម្រងរូបថតអនុស្សាវរីយ៍ Pre-Wedding យ៉ាងស្រស់ស្អាតជាមួយធម្មជាតិនិងប្រាសាទបុរាណជាមួយដៃគូឧត្តមភរិយា មុនថ្ងៃអាពាហ៍ពិពាហ៍ដែលនិងចូលមកដល់ក្នុងថ្ងៃខាងមុខនេះ ។ សូមជូនពរជ័យ សិរីសួស្តីអាពាហ៍ពិពាហ៍ លោកគ្រូ ប៊ុន សាលួត និង កញ្ញា វ៉េង សុខៈរក្ស ជួបតែសំណាងល្អ សុខភាពល្អ អនាគតបវររុងរឿង រកទទួលទានមានបាន ថែរក្សាការពារ ស្រលាញ់គ្នាជារៀងរហូតតរៀងទៅ !

No comments:

Post a Comment