Saturday, January 2, 2021

ក្រុមអ្នកថតស្វានិងថែរក្សាការពារស្វានៅតំបន់អង្គរសំណូមពរឲ្យដោះលែងស្វាដែលបានចាប់ឲ្យមករស់នៅព្រៃអង្គរវិញ

#ក្រុមអ្នកថតសត្វស្វា និងជា #អ្នកស្រលាញ់សត្វព្រៃ និងបានចូលរួមថែរក្សាការពារសត្វស្វានៅតំបន់ព្រៃប្រាសាទអង្គរវត្តខេត្តសៀមរាបកន្លងមក នៅថ្ងៃ១មករា២០២១នេះ បានជួបជុំគ្នានៅបរិវេណព្រៃអង្គរទាមទាតវ៉ារកយុត្តិធម៌ឲ្យស្វា ដោយបានធ្វើការបង្ហាញរូបភាពសត្វស្វានិងប្រវត្តិរូបឈ្មោះក្រុមរបស់ពួកវាដែលត្រូវបានគេចាប់ខ្លួន ដល់សាធារណៈជនឲ្យជួយចែករំលែកដើម្បីសង្គ្រោះស្វានិងបានអំពាវនាវនិងសំណូមពរទៅអាជ្ញាធរពាក់ព័ន្ធ ឲ្យជួយអន្តរាគមន៍ដោះលែងសត្វស្វាដែលត្រូវបានចាប់ខ្លួនចេញពីតំបន់ប្រាសាទអង្គរកាលពីថ្ងៃ២៩ធ្នូ២០២០ដោយមន្ត្រីអាជ្ញាធរអប្សរាកន្លងទៅឲ្យនាំយកស្វាទាំងអស់នោះមកដោះលែងឲ្យរស់នៅក្នុងព្រៃតំបន់អង្គរវត្តវិញ ដើម្បីឲ្យស្វាទាំងនោះបានរស់នៅជួបជុំក្រុមគ្រួសារមិត្តភ័ក្តិនិងហ្វូងក្រុមលើទឹកដីកំណើតរបស់ពួកគេវិញ ។ #ដោះលែងស្វា #FreeMonkey #យុត្តិធម៌ស្វា #JusticeMonkey #សង្គ្រោះស្វា #SaveMonkey មើលវីដេអូចុចខាងក្រោម... https://youtu.be/pZ6ea3wVhEI

No comments:

Post a Comment