Sunday, January 10, 2021

ធ្វើបុណ្យផ្តល់ជំនួយមនុស្សធម៌ខ្មែរជួយខ្មែរប្រគេនព្រះភិក្ខុ កើត សារ៉ាយ ដែលរងគ្រោះព្រោះសង្គម

សូមថ្លែងអំណរគុណនិងជូនបុណ្យកុសល អាយុ វណ្ណៈ សុខៈ ពលៈ កើតមានដល់លោកអ្នកដែលមានសទ្ធាជ្រះថ្លាធ្វើបុណ្យផ្តល់ជំនួយមនុស្សធម៌ខ្មែរជួយខ្មែរ តាមរយៈ ឧបាសិកា ចាប យ៉ែម ជន្មាយុ៧៦ឆ្នាំ នៅភូមិសំរោង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលត្រូវជាម្តាយ ព្រះតេជគុណ កើត សារ៉ាយ ដែលកំពុងរងគ្រោះព្រោះបញ្ហាសង្គមនិងនយោបាយ ប្រែក្លាយទៅជាការចោទការចាប់ផ្សឹកដាក់ពន្ធនាគារដោយមហាអយុត្តិធម៌ ។ ១-ឧបាសក ឡូ ប៊ុនឡេង ឧបាសិកា អៀប ឆៃគីម និងកូនចៅ ទីក្រុងសាន់តាអាណា រដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរីក ១០០ដុល្លារ ។ ២-អ្នកស្រី អ៊ឹង ប៊ូតាន់ និងគ្រួសារ ទីក្រុងប៉ូម៉ូណា រដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរីក ១០០ដុល្លារ ។ ៣-ឧបាសិកា តាន់ គឹមព្រូន និងកូនចៅ ទីក្រុងសាន់តាអាណា រដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរីក ១០០ដុល្លារ ។ ៤-លោកយាយ យឹម លឹម និងកូនចៅ ទីក្រុងសាន់តាអាណា រដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរីក ២០ដុល្លារ ។ ៥-លោកអាចារ្យ ជួប សារេត និងគ្រួសារកូនចៅ ទីក្រុងសាន់តាអាណា រដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរីក ៣០ដុល្លារ ។ ៦-ឧបាសិកា ហេង ហ៊ុយខេង និងកូនចៅ ទីក្រុង បូឈុំវ៉ាត់ធីងឆែត ប្រទេសអាល្លឺម៉ង់ ១០០ដុល្លារ ។

No comments:

Post a Comment