Friday, January 22, 2021

សិរីសួស្តីពិធីភ្ជាប់ពាក្យលោកគ្រូ ប៊ុន សាលួត និង កញ្ញា សុខៈរក្ស

អៃយ៉ា ! លោកគ្រូ ប៊ុន សាលួត សឹកភ្លាមភ្ជាប់ពាក្យភ្លែតការភ្លាមតែម្តង កុំឲ្យរំលោងយូរព្រោះអាយុលោកគ្រូច្រើនហើយ ! https://youtu.be/tmXOQNxaY6o នេះគឺជារឿងធម្មតាទេគឺជារឿងធម្មជាតិនៃជីវិតមនុស្សសត្វដែលត្រូវតែមានគូនៅក្នុងលោកីយ៍ ហើយក៏ជាច្បាប់ធម្មជាតិនិងជាច្បាប់នៃសង្គមផងដែរ គឺជាសិទ្ធិនៃការជ្រើសរើសដៃគូអាពាហ៍ពិពាហ៍ ជាសិទ្ធិឯកជនភាពនៃសេចក្តីសម្រេច ! សូមកុំរិះគន់អី ! សូមជូនពរជ័យអនាគតគូស្វាមីភរិយាថ្មី ដែលនិងត្រូវរៀបមង្គលការនៅថ្ងៃទី១៧និង១៨ខែកុម្ភៈឆ្នាំ២០២១នេះ ! ជួបតែសំណាងល្អ ! សុខភាពល្អ ! សុភមង្គលបវរតរៀងទៅ និងឆាប់ទទួលបានកូនចៅជាអ្នកបន្តវេនការពារព្រៃឈើសត្វព្រៃឲ្យបានគង់វង្សតរៀងទៅ ! ។ លោកគ្រូ ប៊ុន សាលួត អតីតមេគណខេត្តឧត្តរមានជ័យ អតីតប្រធាន #ព្រៃសង្ឃសហគមន៍រុក្ខាវ័ន និងជាម្ចាស់ពានរង្វាន់ អ្នកការពារព្រៃឈើដ៏ឆ្នើមប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វីក Equarter Prize By UNDP in New York,USA,2010 #ខេត្តឧត្តរមានជ័យ ក្រោយការសាងផ្នួសបាន៣០ឆ្នាំនិងបានដឹកនាំព្រះសង្ឃនិងប្រជាសហគមន៍ការពារព្រៃឈើនិងសត្វព្រៃនៅព្រៃសហគមន៍សង្ឃរុក្ខាវ័នបាន២០ឆ្នាំ និងទើបលាចាកសិក្ខាបទ(សឹក)កាលពីថ្ងៃ២៧វិច្ឆិកា២០២០ក្នុងពេលថ្មីៗនេះ ឥឡូវនេះថ្ងៃ១១មករា២០២១ បានប្រារព្ធពិធីភ្ជាប់ពាក្យរវាងលោកគ្រូ ប៊ុន សាលួត អាយុ៤៧ឆ្នាំ នៅគេហដ្ឋានខាងស្រី ដែលមានវ័យក្មេងជាងនិងមានសម្រស់ស្រស់ស្អាតជានារីខ្មែរ ឈ្មោះកញ្ញា សុខៈរក្ស អាយុ១៩ឆ្នាំ នៅ #ផ្សារសំរោង #ក្រុងសំរោង #ខេត្តឧត្តរមានជ័យ ដោយមានភ្ញៀវកិត្តិយសចូលរួមយ៉ាងច្រើនកុះករ សប្បាយត្រេកអរ ជូនពរជ័យសិរីសួស្តីជ័យមង្គលទៅតាមប្រពៃណីជាតិខ្មែរ ។ #BunSaluth #ប៊ុនសាលួត

No comments:

Post a Comment