ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Friday, January 22, 2021
លោតឆ័ត្រយោងខុសបច្ចេកទេសបណ្តាលឲ្យគ្រោះថ្នាក់ដល់ជីវិត
មុនពេលលោតពីលើអាកាស លោកវរសេនីយ៍ត្រី លឹម សាយ ហាក់មានអារម្មណ៍ដូចជាភ័យៗ ហើយនៅពេលលោតចុះមកគឺឆ័ត្រយោងហោះទៅជាប់ជំពាក់គ្នាទើបបណ្តាលឲ្យធ្លាក់ ហើយក្នុងពេលធ្លាក់មកនោះ ប្រសិនណា បើមានការរៀបចំទុកជាមុននៅប្រព័ន្ធការពារសុវត្ថិភាព ដាក់ពង្រាយពោងឬឡានពោងការពារ អាចទៅជួយទ្រទ្រង់ក្នុងពេលកំពុងធ្លាក់មកក៏ប្រហែលជាអាចជួយទាន់ពេលវេលាមិនឲ្យគ្រោះថ្នាក់ដល់អាយុជីវិតផងដែរ ។
កាលពីព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ លោកវរសេនីយ៍ត្រី លឹម សាយ ជាគ្រូបង្វឹកលោតឆត្រយោង និងក្រុមគ្រូផ្សេងទៀតចំនួន ១៣នាក់បានអនុវត្តលោតឆត្របញ្ជាសម្តែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនកម្មុង់ដូរជំនាន់ទី10 វគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី២៩ និងបើកវគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី៣០នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់ខេត្តកំពង់ស្ពឺ
ដោយលោក វរសេនីយ៍ត្រី លឹម សាយ បានលោតខុសលក្ខណ:បច្ចេកទេសក្នុងការបញ្ជាឆត្រ បានធ្វើអោយមានគ្រោះថ្នាក់រង រ បួស ធ្ងន់ បន្ទាប់មកត្រូវបានអង្គភាពដឹកយកទៅសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យបង្អែកខេត្តកំពង់ស្ពឺ រហូតដល់វេលាម៉ោង១២:៣០នាទី ទើបអង្គភាពទទួលបានដំណឹងថាលោកវរសេនីយ៍ត្រី លឹម សាយ បានពលីជីវិតទៅហើយ ។
សូមឲ្យវិញ្ញាណក្ខន្ធលោក លឹម សាយ បានទៅកាន់សុគតិភពកុំបីខាន !
Subscribe to:
Post Comments (Atom)
No comments:
Post a Comment