Friday, January 22, 2021

អ្នកភូមិរងផលប៉ះពាល់បាត់បង់ដីធ្លីដោយគម្រោងកសាងផ្លូវល្បឿនលឿនទាមទារតវ៉ារកយុត្តិធម៌

ប្រជាពលរដ្ឋដែលរងគ្រោះដោយផលប៉ះពាល់បាត់បង់ដីធ្លីស្រែចំការនិងដីភូមិ ក្នុងគម្រោងផ្លូវល្បឿនលឿនរបស់ក្រុមហ៊ុនចិន រស់នៅ ភូមិឆក់ឈើនាង ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ទាមទារ តវ៉ារកយុត្តិធម៌ដីធ្លីជាសំណងសមរម្យ ពីអាជ្ញាធររដ្ឋនិងក្រុមហ៊ុន ។ ប្រជាពលរដ្ឋលើកឡើងថា គាត់មានដីស្រែនិងដីភូមិបន្តិចបន្តួច ពេលគេធ្វើផ្លូវចំដីស្រែ អស់ស្រែ ដីផ្ទះអស់ផ្ទះ បែបនេះ តើឲ្យពួកគាត់ទៅរស់នៅឯណា ??? ពួកគាត់មិនទាមទារអ្វីលើសពីតម្លៃដីទីផ្សារនោះទេ គឺពួកគាត់ទាមទារតម្លៃដី១ម៉ែត្រការេខ្ទង់៣០ដុល្លារប៉ុណ្ណោះ ចំណែកតម្លៃដីទីផ្សារនៅទៅនោះគឺ១ម៉ែត្រការេចាប់ពី៤៥ដុល្លារ រហូតដល់១០០ដុល្លារឯណោះ ប៉ុន្តែ ខាងក្រុមហ៊ុននិងអាជ្ញាធររដ្ឋបែជា សន្យាសងជាសំណងតម្លៃដីធ្លីប្រជាពលរដ្ឋនៅទីនោះ ត្រឹមតែ ១ម៉ែត្រការេ 9$ ទេ ។ Video by Facebook,1post

No comments:

Post a Comment