ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Tuesday, December 29, 2020
ផ្តល់ជំនួយមនុស្សធម៌ខ្មែរជួយខ្មែរដល់ភិក្ខុ កើត សារ៉ាយ ដែលកំពុងរងគ្រោះព្រោះបញ្ហាសង្គមនិងនយោបាយ
#ផ្តល់ជំនួយមនុស្សធម៌ខ្មែរជួយខ្មែរ ប្រគេនបច្ច័យ៤ជូន ព្រះភិក្ខុ កើត សារ៉ាយ Koet Saray ដែលកំពុងរងគ្រោះព្រោះបញ្ហាសង្គមដោយការចោទនិងការចាប់ផ្សឹកដាក់ពន្ធនាគារដោយមហាអយុត្តិធម៌ ។
សូមថ្លែងអំណរគុណនិងជូនបុណ្យកុសល អាយុ វណ្ណៈ សុខៈ ពលៈ កើតមានដល់លោកអ្នកដែលមានសទ្ធាជ្រះថ្លាផ្តល់ជំនួយមនុស្សធម៌ខ្មែរជួយខ្មែរថ្ងៃនេះ :
១-លោក អ៊ូ សិរីពង្ស,លោក ហួត ស្អាត,លោក ទា គឹមសុង , រដ្ឋម៉ារីលែន សហរដ្ឋអាមេរីក Maryland,USA,300$ ។
២-លោក សេង ស្រ៊ុនស្រេង អ្នកស្រី តាំង ស៊ុយគាង និងកូនចៅ ទីក្រុង ញូម៉ាឃិត ខេត្តអុងតារីយ៉ូ ប្រទេសកាណាដា New Market,Ontario,Canada,200$ ។ ព្រះភិក្ខុ កើត សារ៉ាយ សាងព្រះផ្នួសបួសជាព្រះសង្ឃក្នុងជន្មាយុ១៣ឆ្នាំ នៅ #វត្តសំរោង #ឃុំសំរោង #ស្រុកសូទ្រនិគម #ខេត្តសៀមរាប ព្រះអង្គមានបងប្អូន៦នាក់ ប្រុស៣ ស្រី៣ ព្រះភិក្ខុ កើត សារ៉ាយ ជាកូនពៅគេ ក្រោយបួសនៅវត្តសំរោងបាន១ឆ្នាំ ព្រះអង្គបានចាកចេញពីវត្តកំណើត ភូមិកំណើត ទៅគង់នៅសិក្សារៀនសូត្រផ្លូវលោក ផ្លូវធម៌ ក្នុង #វត្តដំរីស #ក្រុងបាត់ដំបង #ខេត្តបាត់ដំបង រហូតមកដល់ ថ្ងៃ៦កញ្ញាឆ្នាំ២០២០ ក្នុងជន្មាយុ២៨ឆ្នាំ ត្រូវបានគេចោទ គេចាប់ផ្សឹក យកទៅដាក់ពន្ធនាគារព្រៃស ក្រុងភ្នំពេញ ដោយសារការចូលរួមតស៊ូមតិ សំដែងមតិ ដើម្បីសិទ្ធិមនុស្ស ប្រជាធិបតេយ្យនិងយុត្តិធម៌សង្គមនៅកម្ពុជា ដោយអហឹង្សានិងសន្តិភាពស្របទៅតាមច្បាប់ជាតិ ច្បាប់អន្តរជាតិ និង ច្បាប់សាសនា ។ #ដោះលែងសកម្មជន #FreeActivist
Subscribe to:
Post Comments (Atom)
No comments:
Post a Comment