ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Tuesday, December 8, 2020
ប្រគេនបច្ច័យ៤ព្រះភិក្ខុ ធម្មយាត្រា ចាន់ ភើយ និងគម្រោងធម្មយាត្រាដោយថ្មើរជើង២៥ខេត្តក្រុង
សូមថ្លែងអំណរគុណនិងជូនបុណ្យកុសល អាយុ វណ្ណ: សុខ: ពល: កើតមានដល់លោកអ្នកដែលមានសទ្ធាជ្រះថ្លាបវារណាប្រគេនបច្ច័យ៤ដល់ព្រះភិក្ខុ #ធម្មយាត្រា ចាន់ ភើយ ។ ១-ឧបាសក ឡូ ប៊ុនឡេង ឧបាសិកា អៀប ឆៃគីម និងកូនចៅ Santa Ana,California,USA,១០០ដុល្លារ ។ ២-ឧបាសក សេង ស្រ៊ុនស្រេង ឧបាសិកា តាំង ស៊ុយគាង និងកូនចៅ New Market,Ontario,Canada,១០០ដុល្លារ ។ ព្រះភិក្ខុ ចាន់ ភើយ និងនិមន្តធម្មយាត្រា២៥ខេត្តក្រុងទូទាំងប្រទេសកម្ពុជាដោយថ្មើរជើង ជាលើកទី២ ចាប់ពីថ្ងៃ៧ធ្នូ២០២០នេះតទៅ ដោយចាប់ផ្តើមនិមន្តចេញពីកុដិលេខ១០ វត្តឧណ្ណាលោម ក្រុងភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៦ទៅខេត្តកំពង់ចាមនិងបន្តដំណើរតាមខេត្តនានាទូទាំងប្រទេសកម្ពុជារហូតដល់ចប់និងជោគជ័យទៅតាមការអធិដ្ឋាននិងការព្យាយាមរបស់ព្រះអង្គ ។ #ខ្មែរជួយខ្មែរ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment