ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Tuesday, December 29, 2020
អាជ្ញាធរអប្សរាចាប់សត្វស្វាចេញពីតំបន់ប្រាសាទអង្គរធំខុសបច្ចេកទេសបណ្តាលឲ្យស្វាស្លាប់ប្រជាពលរដ្ឋតវ៉ា
#អាជ្ញាធរអប្សរា #ចាប់ស្វា យកចេញពី #ប្រាសាទអង្គរធំ #ខេត្តសៀមរាប ខុសបច្ចេកទេស ដោយបាញ់ស្វាប្រើថ្នាំសណ្តំ ទម្លាក់ពីលើចុងឈើបណ្តាលឲ្យស្វាធ្លាក់ស្លាប់ៗ និង ធ្វើឲ្យសត្វស្វាព្រាត់ប្រាសកូនប្រពន្ធញាតិមិត្តនិងពីមនុស្សដែលស្រលាញ់សត្វនិងភ្ញៀវទេសចរណ៍ជាតិអន្តរជាតិ គួរឲ្យអាណិតអាសូរជាទីបំផុត ទើបប្រជាពលរដ្ឋដែលឃើញហេតុការណ៍ ទាមទារតវ៉ារកយុត្តិធម៌ឲ្យសត្វស្វា ។ ២៩ធ្នូ២០២០
សំនួរ : រវាងសត្វស្វានិងមនុស្សតើមួយណាកាចសាហាវជាង.. ? តើស្វានៅតំបន់អង្គរខាំមនុស្សងាប់អស់ប៉ុន្មាននាក់ហើយ..? តើស្វាបំផ្លាញមនុស្សឬមនុស្សបំផ្លាញស្វា..? តើស្វាកាប់បំផ្លាញព្រៃឈើដែលជាជម្រករបស់ស្វាឬស្វាទៅរឹបអូសផ្ទះសំបែងបំផ្លាញផ្ទះដែលជាជម្រករបស់មនុស្ស.. ? តើស្វានៅទីនោះបានបំផ្លាញប្រាសាទបុរាណខូចអស់ថ្មប្រាសាទប៉ុន្មានដុំហើយ...?
Subscribe to:
Post Comments (Atom)
No comments:
Post a Comment