ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Friday, December 25, 2020
យុវជន គង់ រ៉ៃយ៉ា បកស្រាយរឿងអាជ្ញាធរនាំខ្លួនព្រោះជម្ងឺកូវិដ១៩+រឿងជនមិនស្គាល់មុខលួចវាយប្រហារ
ខ្លឹមសារដើមពី Facebook Kung Raiya,ខ្ញុំត្រូវគេវាយថ្ងៃទី១៩ ហើយនៅថ្ងៃទី២០ ត្រូវអាជ្ញាធរចោទថា ជាជនសង្ស័យថាមានកូវីត១៩ និងនាំខ្លួនទាំងប្ដីប្រពន្ធមកធ្វើចត្តាឡីស័កទាំងប្ដីប្រពន្ធ នៅអាគារជាមួយអ្នកកើតជំងឺកូវីត១៩ទៀត ទាំងបំពាន និងតាមអំពើចិត្តខ្លួននឹកឃើញ ហើយនាំគ្នាំធ្វើពត៌មានប្រឌិតថា ខ្ញុំមកពីប្រទេសថៃ នៅថ្ងៃទី១៩ ខែធ្នូ ដែលជាថ្ងៃខ្ញុំត្រូវគេវាយនៅលើដងផ្លូវ ទាំងការពិតខ្ញុំមកពីប្រទេសថៃ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ មកម្ល៉េះ។
ចុះបើថ្ងៃស្អែកគេចោទខ្ញុំថាឆ្កួត តើគេនឹងយកខ្ញុំទៅដាក់នៅមន្ទីពេទ្យឆ្កួតមែនទេ? តើពេលណាទើបឈប់បំផ្លាញខ្ញុំ?
អោយខ្ញុំសូមរស់នៅលើទឹកដីកំណើតរបស់ខ្ញុំផង។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment