Saturday, November 21, 2020

ធ្វើបុណ្យចងដៃក្នុងថ្ងៃលោកសឹក+ប្រគេនបច្ច័យ៤+ចាក់ដីក្រួសក្រហមកសាងផ្លូវខ្មែរជួយខ្មែរ

សូមថ្លែងអំណរគុណនិងជូនបុណ្យកុសល អាយុ វណ្ណ: សុខ: ពល: កើតមានដល់លោកអ្នកដែលមានសទ្ធាជ្រះថ្លាចូលបុណ្យខ្មែរជួយខ្មែរ ! ១-ញោម Sepo Rann,North Hill,California,USA,ចងដៃថ្ងៃលាចាកសិក្ខាបទ(សឹក) ព្រះភិក្ខុ ព្រឹម ហួន ១៥០ដុល្លារ ។ ២-ឧបាសក ខៀវ សារោ Mr Saro Khiev,យាយ ម៉ុ សារឿន Stockton,CA,USA,ចងដៃថ្ងៃសឹក ភិក្ខុ ព្រឹម ហួន ១០០ដុល្លារ និង ចូលបុណ្យចាក់ដីក្រួសក្រហមកសាងផ្លូវខ្មែរជួយខ្មែរ ៥៥ដុល្លារ ។ ៣-ពុទ្ធបរិស័ទជនរួមជាតិខ្មែរ Stockton,California,USA រៃអង្គាសបច្ច័យតាមរយ: លោក តូច ជាង ប្រគេនបច្ច័យ៤ព្រះភិក្ខុ លួន សុវ៉ាត ១៤៥ ដុល្លារ ។ ៤-អ្នកស្រី អ៊ុំ យឿន ព្រមទាំងកូនចៅ Niederbipp,Bern,Swiss,ចងដៃថ្ងៃសឹកភិក្ខុ ព្រឹម ហួន ១០០ដុល្លារ ប្រគេនបច្ច័យ៤ភិក្ខុ លួន សុវ៉ាត ៥០ដុល្លារ សូមឧទ្ទិសបុណ្យកុសលដល់ អ៊ុំ យីម សូមបានសោយសុខក្នុងសុគតិភពកុំបីខាន ។ ទំនាក់ទំនងចងដៃថ្ងៃសឹក ព្រះភិក្ខុ ព្រឹម ហួន Prim Houn , Tel : 010 860 860

No comments:

Post a Comment