Tuesday, November 5, 2019

ទិដ្ឋភាពក្បាច់ចម្លាក់ប្រាសាទបុរាណខ្មែរត្រូវគេលួចកាត់យកមកលក់នៅអាមេរីក

ទិដ្ឋភាព ក្បាច់ចម្លាក់ផ្តែខ្លោងទ្វារ២ផ្ទាំងកសាងក្នុងសម័យអង្គរ ដែលត្រូវបានគេលួចកាត់ចេញពីប្រាសាទបុរាណនានានៅក្នុងប្រទេសកម្ពុជា យកទៅលក់ឲ្យឈ្មួញនៅក្រៅប្រទេស រហូតរសាត់អណ្តែតមកដល់ទឹកដីនៃសហរដ្ឋអាមេរីក ត្រូវបានជនជាតិអាមេរីកកាំងម្នាក់គឺលោកវេជ្ជបណ្ឌិត Dr.Stephen Blair បានទិញយកមកថែរក្សាទុក ដោយដឹងថានេះជាទ្រព្យសម្បត្តិបុរាណខ្មែរ ដ៏មានតម្លៃរបស់ខ្មែរ ទើបរូបគាត់បានយកមកប្រគេនជូនដល់ព្រះសង្ឃ អាចារ្យ គណកម្មការ ថែរក្សាទុកនៅមុខព្រះវិហារក្នុងវត្ត #ពុទ្ធសាសនរង្សី ទីក្រុងហ្រ្វេស្នូ រដ្ឋកាលីហ្វ័នីញ៉ា សហរដ្ឋអាមេរីក Fresno Cambodian Buddhist Society Inc. A California Non-Profit Organization.2533 N,Valentines Avenue Fresno,CA 93722 សូមថ្លែងអំណរគុណនិងជូនបុណ្យកុសល អាយុ វណ្ណៈ សុខៈ ពលៈ កើតមានដល់លោក ឈុន ម៉េងថុង និង ភរិយា ចៅ ឡង ព្រមទាំងបុត្រ Fresno.CA.USA ប្រគេនបច្ច័យបុណ្យ១១០០ដុល្លា និងថ្នាំពេទ្យមួយចំនួន ។ ឧបាសក សេង ស្រ៊ុន និង កូនចៅ Fresno.CA.USA ប្រគេនបច្ច័យបុណ្យ ១០០ដុល្លា ។ ព្រះតេជគុណ លួន សុវ៉ាត ទស្សនកិច្ចកិច្ចសិក្សា ថ្ងៃ៥វិច្ឆិកា២០១៩ Venerable LUON SOVATH,Tel : +1 (562) 336-6881

No comments:

Post a Comment