Saturday, October 5, 2019

ទេសភាពបឹងធម្មជាតិនៅទំនប់ខ្សាកភ្នំខ្សាកឃុំខ្វាវស្រុកជីក្រែងខេត្តសៀមរាប

#ទិដ្ឋភាព #ទេសភាព #ទឹកដីព្រៃព្រឹក្សា #ទំនប់ខ្សាក #បឹងក្សាក #ភ្នំខ្សាក #ឃុំខ្វាវ #ស្រុកជីក្រែង #ខេត្តសៀមរាប ។ បឹងធម្មជាតិនេះ ក្នុងរដូវវស្សា មានទឹកជម្រៅជាង៧ម៉ែត្រនិងរដូវប្រាំង មានជម្រៅប្រមាណជាង២ម៉ែត្រ មានទំនប់ទុបទឹកដែលជាថវិកាជំនួយឥតសំណងពី #ទីភ្នាក់ងារអភិវឌ្ឍន៍នៃប្រទេសបារាំង #AFD ក្នុងឆ្នាំ២០១៧ ។ មានចម្ងាយប្រហែលជាង៤០គីឡូម៉ែត្រ បើយើងធ្វើដំណើរចេញពីផ្លូវជាតិលេខ៦មុខផ្សារកំពង់ក្តីតាមដងផ្លូវឆ្ពោះទៅលើតាមផ្លូវ២៦៦ដែលមានផ្លូវចាក់កៅស៊ូខ្លះគ្រួសក្រហមខ្លះទៅត្រង់ឆ្លងកាត់តាមភូមិក្បាលដំរីទៅរហូតដល់វត្តព្រះធាតុ មានប្រាសាទបុរាណ១ហៅថា #ប្រាសាទព្រះធាតុ និងទៅដល់ផ្សារខ្វាវបត់ចុះទៅខាងស្តាំឆ្ពោះតាមផ្លូវលំត្រង់ទៅរកភ្នំប្រហែលជាង៣គីឡូម៉ែត្រទៅដល់ទីនោះហើយ ។ បច្ចុប្បន្នទីកន្លែងនោះបានបង្កើតឲ្យទៅជាតំបន់អេកូទេសចរណ៍ធម្មជាតិផងដែរ ដោយមានកញ្ចុះជួលតម្លៃ១០០០០រៀលទៅ២០០០០រៀល មានលក់ម្ហូបអាហារបន្តិចបន្តួច មានជិះកាណូតមើលទេសភាពផ្ទៃបឹងក្នុងម្នាក់៣០០០រៀល មានកន្លែងចុះមុជទឹកក្បែរទំនប់បង្ហៀរទឹកក្រោមស្ពានផងដែរ ។ #យើងរួមគ្នាថែរក្សាការពារបរិស្ថាន #សម្បត្តិធនធានធម្មជាតិ #ការពារព្រៃលិចទឹក #បឹងស្តុបទឹកធម្មជាតិ #ទំនប់ទុបទឹក #ព្រៃលិចទឹកសម្រាប់ត្រីពងកូន #បង្កើតអេកូទេសចរណ៍ធម្មជាតិ ។ #ខ្មែរជួយខ្មែរ ៤តុលា២០១៩

No comments:

Post a Comment