Saturday, September 28, 2019

Live1.ទិដ្ឋភាពក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌនៅវត្តស្លែង

ទិដ្ឋភាពពុទ្ធបរិស័ទយកចង្ហាន់និងសម្ភារៈបរិក្ខាបុណ្យមកបង្សុកូល ប្រគេនចង្ហាន់ ឧទ្ទិសបុណ្យកុសលដល់បុព្វការីជនក្នុងថ្ងៃ #បុណ្យភ្ជុំបិណ្ឌ នៅ #វត្តស្លែង #ឃុំជីក្រែង #ស្រុកជីក្រែង #ខេត្តសៀមរាប ថ្ងៃ១៥រោជ ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃ សៅរិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០១៩ សូមបុណ្យកុសលសុខចម្រើនទាំងអស់គ្នា ។ សូមថ្លែងអំណរគុណនិងជូនបុណ្យ កុសល អាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ និង សម្បត្តិមនុស្ស ទេវតា ព្រះនិព្វាន កើតដល់ លោក ឃុន ប៊ុនណា Mr Khun Bunna អ្នកស្រី ឃុន សៅ យ៉ាន់ណា Mrs Khun Sao Yanna.ព្រមទាំងបុត្រ Zurich.Switzerland ដែលមានសទ្ធាជ្រះថ្លា ចូលបុណ្យកសាងកុដិនិងសាលាវត្តស្លែង ដែលមានកំពស់២ជាន់បន្ថែមទៀត ក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌនេះ ចំនួន មួយម៉ឺនដុល្លាអាមេរីក 10000$ ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខចម្រើន ដើម្បីជាបុណ្យកុសល ឧទ្ទិសជូនដល់ លោកឳពុកឈ្នោះ ឃុន សុង និង អ្នកម្តាយឈ្មោះ អន ម៉ម ព្រមទាំងញាតិការទាំង៧សន្តាន និងលោក ឳពុកឈ្មោះ សៅ ឃុត និង អ្នកម្តាយឈ្មោះ ផេង គ្រឿង ព្រមទាំងញាតិការទាំងញាតិការទាំង៧សន្តាន សូមទទួលបានផលបុណ្យនេះ និង សូមជូនបុណ្យកុសលដល់ អ្នកស្រី កូនី ស្វាយ ដែលបានរួមចំណែកជួយផ្ញើរបច្ច័យនេះផងដែរ ។

No comments:

Post a Comment