Thursday, September 19, 2019

បុណ្យឆ្លងវេនបិណ្ឌទី៦នៅវត្តស្លែង

បុណ្យឆ្លង #បុណ្យកាន់បិណ្ឌសាមគ្គី វេនទី៦ នៅ #វត្តស្លែង #ឃុំជីក្រែង #ស្រុកជីក្រែង #ខេត្តសៀមរាប ថ្ងៃ៧រោជ ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនិងថ្ងៃទី២០ខែកញ្ញា ឆ្នាំ២០១៩ ។ វេនបិណ្ឌសាមគ្គីពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេស ១.ពុទ្ធបរិស័ទទូទាំង #ភូមិគរ #ភូមិបេង ឃុំជីក្រែង ។ ២.ឧបាសិកា ចេង សៃមៀន និងកូនចៅ Long Beach.California.USA.ចូលបុណ្យកាន់វេនបិណ្ឌ១វេន ៣០០ដុល្លា នៅវត្តស្លែង ឧទ្ទិសបុណ្យកុសល បានដល់ លោកឪពុក ឧបាសក អ៊ា អ៊ី អ្នកម្តាយ ឧបាសិកា ចេង គីមឆុង ព្រមទាំងញាតិការទាំង៧សន្តាន សូមបានសុខក្សេមក្សាន្តក្នុងសុគតិភពកុំបីខាន ។ អាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ និង សម្បត្តិ៣ប្រការ សម្បត្តិមនុស្ស ទេវតា ព្រះនិព្វាន កើតមានដល់ម្ចាស់ទានប្រធានបុណ្យ សូមបានសុខចម្រើនតរៀងទៅ ! ។ ទំនាក់ទំនងកាន់វេនបិណ្ឌក្នុង១វេន ៣០០ដុល្លា ឬចូលបុណ្យតាមសទ្ធាជ្រះថ្លារៀងៗខ្លួន តាមរយៈ ព្រះភិក្ខុ លួន សុវ៉ាត LUON SOVATH 012 83 83 22

No comments:

Post a Comment