ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Friday, September 20, 2019
ដំណើរការធ្វើបុណ្យកសាងកុដិនិងសាលាក្នុងទីអារាមវត្តស្លែង
#ដំណើរការកសាង #កុដិនិងសាលារៀនព្រះសង្ឃវត្តស្លែង #ឃុំជីក្រែង #ស្រុកជីក្រែង #ខេត្តសៀមរាប កំពុងជួបការលំបាកខ្វះខាតថវិកាក្នុងដំណើរការកសាងជាន់ក្រោមដើម្បីឲ្យឆាប់បានរួចរាល់ ឆាប់បានប្រើប្រាស់ អាស្រ័យហេតុនេះ សូមអំពាវនាវបិណ្ឌបាត្រសទ្ធាជ្រះថ្លាញាតិញោមពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេស អនុមោទនាមានសទ្ធាជ្រះថ្លាចូលរួមចាប់សទ្ធាជ្រះថ្លាទៅតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន តាមរយៈព្រះភិក្ខុ លួន សុវ៉ាត LUON SOVATH 012 83 83 22
សូមថ្លែងអំណរគុណ ប្រគេនពរនិងជូនពរ អាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ និង សម្បត្តិ៣ប្រការ មនុស្ស ទេវតា ព្រះនិព្វាន កើតមានដល់ ព្រះតេជគុណ ថាំង វិសិដ្ឋ ព្រះគ្រូចៅអធិការវត្តខ្មែរស៊ូរិច ទីក្រុងស៊ូរីច ប្រទេសស្វីស ដែលមានសទ្ធាជ្រះថ្លា ១០០ដុល្លា កសាងកុដិនិងសាលា ។ លោក សៅ ចាន់ពិន Zurich.Switzerland.២០០ដុល្លា ទិញកង្ហារ ខ្សែរភ្លើង អំពូលភ្លើង បំពាក់កុដិនិងសាលា ។ លោក សេង ស្រ៊ុនស្រេង និង លោក អ៊ុយ ចាន់រឿន អ្នកស្រី គីម លាង ដែលត្រូវជាកូនស្រីដែលបានធ្វើបុណ្យខួប១០០ថ្ងៃឧទ្ទិសបុណ្យកុសលដល់ ឧបាសិកា សៅ ជឿន នៅប្រទេសអូស្ត្រាលី នៅសល់បច្ច័យបុណ្យខួប១០០ថ្ងៃ ៧០០ដុល្លាអាមេរីក បានផ្ញើរមកកាន់ព្រះតេជគុណ លួន សុវ៉ាត សម្រាប់ចូលបុណ្យកសាងកុដិនិងសាលា សូមបុណ្យកុសលបានដល់ ឧបាសិកា សៅ ជឿន សូមបានទៅកាន់សុគតិភពកុំបីខាន ។ #ខ្មែរជួយខ្មែរ ២០កញ្ញា២០១៩
Subscribe to:
Post Comments (Atom)
No comments:
Post a Comment