Friday, September 13, 2019

ធ្វើបុណ្យបំពាក់កង្ហារនិងអំពូលភ្លើងប្រព័ន្ធភ្លើងនិងបុណ្យកាន់បិណ្ឌនៅវត្តស្លែង

សូមអនុមោទនាចូលរួមមានសទ្ធាជ្រះថ្លាធ្វើបុណ្យបំពាក់កង្ហារលើពិតាននិងជញ្ជាំង #កុដិនិងសាលារៀន #សាលាឆាន់ និង ក្នុង #ព្រះវិហារ #វត្តស្លែង #ឃុំជីក្រែង #ស្រុកជីក្រែង #ខេត្តសៀមរាប តាមរយៈ ព្រះភិក្ខុ លួន សុវ៉ាត ០១២ ៨៣ ៨៣ ២២ ។ កង្ហារម៉ាក Panasonic សម្រាប់បំពាក់ពិតាន១តម្លៃ ៤០ដុល្លា ស្លាបអាលុយមីញ៉ូម និង កង្ហារម៉ាក Hatari ទំហំ២២អ៊ីង សម្រាប់បំពាក់ជញ្ជាំង តម្លៃ១គ្រឿង ៨១ដុល្លា ។ អំពូលភ្លើង១តម្លៃ១៣ដុល្លា ខ្សែរភ្លើង១ដុំ ៣២ដុល្លា ។ សូមថ្លែងអំណរគុណនិងជូនបុណ្យកុសល អាយុ វណ្ណៈ សុខៈ ពលៈ កើតមានដល់លោកអ្នកដែលមានសទ្ធាជ្រះថ្លាចូលបុណ្យកសាងកង្ហារ ខ្សែរភ្លើង អំពូលភ្លើង បំពាក់ក្នុងកុដិនិងសាលារៀន សាលាឆាន់ និង ក្នុង ព្រះវិហារវត្តស្លែង មាន : ១.ឧបាសិកា អ៊ឹម ណយ Long Beach.CA.USA.ចូលបុណ្យអំពូលភ្លើង 100$ ចូលបុណ្យកង្ហារ 80$ ។ ២.ឧបាសិកា អៀប ឆៃហុង Long Beach.CA.USA.កាន់វេនបិណ្ឌ១វេន ៣០០ដុល្លា ។ ៣.ឧបាសិកា ចេង សៃមៀន Long Beach.CA.USA.ចូលបុណ្យកាន់វេនបិណ្ឌ១វេន 300$ ចូលបុណ្យកង្ហារ80$ ចូលបុណ្យអំពូលភ្លើង 20$ កសាងកុដិនិងសាលា ២០០ដុល្លា សូមឧទ្ទិសបុណ្យកុសលដល់ លោកឪពុក ឧបាសក អ៊ា អ៊ី អ្នកម្តាយ ចេង គីមឆុង និងគ្រួសារព្រមទាំងកូននិងញាតិការទាំង៧សន្តាន ។ ៤.តាមរយៈ លោក សេង ស្រ៊ុនស្រេង ឧបាសិកា តាំង ស៊ុយគាង និង ញាតិមិត្ត New Market.Ontario.Canada និង ក្រុងភ្នំពេញ សរុប ៨៥០ដុល្លា បែងចែកកាន់វេនបិណ្ឌ១វេន ៣០០ដុល្លា ជួសជុលកន្លែងតម្កល់ធាតុរួម ២៥០ដុល្លា ចូលបុណ្យកសាងនិងបំពាក់កង្ហាររួមនិងបច្ច័យ៤ចំនួន ៣០០ដុល្លា ដែលមានឈ្មោះអ្នកចូលបុណ្យខាងក្រោមនេះ ១-លោក អ៊ុយ ចាន់រឿន និង ភរិយា ២-លោក ប៊ុន សេង Canada ៣-លោក តា ជុំ Canada ៤-កូនស្រី គួន ផល្លា និង ស្វាមី Canada ៥-ក្មួយ ញូង សន្ធុ និង ភរិយា Canada ៦-លោក តាំង ស៊ុយ សែ ( ភ្នំ ពេញ ប្រទេសកម្ពុជា ) ៧- លោក Yong Chea និង ភរិយា Canada ៨-កញ្ញា សេង ហ្គេម ឆេង Canada ៩-អ្នកស្រី សេង ហ្គេក ឡាង Canada ១០-យាយ ជា យុន( ម្ដាយនាងឡាយ ) Canada #ខ្មែរជួយខ្មែរ ១២កញ្ញា២០១៩

No comments:

Post a Comment