Thursday, September 19, 2019

អនុមោទនាបុណ្យកសាងកុដិនិងសាលានៅវត្តស្លែង

សូមថ្លែងអំណរគុណនិងជូនបុណ្យកុសលដល់ពុទ្ធបរិស័ទជនរួមជាតិខ្មែរកាណាដា New Market.Toronto.Ontario.Canada.ដែលមានសទ្ធាជ្រះថ្លាចូលបុណ្យកសាងកុដិនិងសាលាក្នុងទីអារាម #វត្តស្លែង #ឃុំជីក្រែង #ស្រុកជីក្រែង #ខេត្តសៀមរាប តាមរយៈ លោក សេង ស្រ៊ុនស្រេង និង លោក អ៊ុយ ចាន់រឿន អ្នកស្រី គីម លាង ដែលត្រូវជាកូនស្រីដែលបានធ្វើបុណ្យខួប១០០ថ្ងៃឧទ្ទិសបុណ្យកុសលដល់ ឧបាសិកា សៅ ជឿន នៅប្រទេសអូស្ត្រាលី នៅសល់បច្ច័យបុណ្យខួប១០០ថ្ងៃ ៧០០ដុល្លាអាមេរីក បានផ្ញើរមកកាន់ព្រះតេជគុណ លួន សុវ៉ាត សម្រាប់ចូលបុណ្យកសាងកុដិនិងសាលា សូមបុណ្យកុសលបានដល់ ឧបាសិកា សៅ ជឿន សូមបានទៅកាន់សុគតិភពកុំបីខាន ។ អាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ និង សម្បត្តិ៣ប្រការ សម្បត្តិមនុស្ស ទេវតា ព្រះនិព្វាន កើតមានដល់ម្ចាស់ទានប្រធានបុណ្យ សូមបានសុខចម្រើនតរៀងទៅ ! ។ #ខ្មែរជួយខ្មែរ ១៩កញ្ញា២០១៩

No comments:

Post a Comment