ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Wednesday, September 18, 2019
ទេសនាបុណ្យវេនបិណ្ឌទី៣នៅវត្តស្លែង
ទេសនា #បុណ្យកាន់បិណ្យសាមគ្គី វេនទី៣ នៅ #វត្តស្លែង #ឃុំជីក្រែង #ស្រុកជីក្រែង #ខេត្តសៀមរាប ថ្ងៃ៤រោជ ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនិងថ្ងៃច័ន្ទ ទី១៧ ខែកញ្ញា ឆ្នាំ២០១៩ ។ វេនបិណ្ឌសាមគ្គីពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេស
១.ឧបាសិកា ហែម សួន #ភូមិតារាម និងកូនចៅញាតិមិត្ត ។ ព្រះតេជគុណ ស៊ន់ ពន្លី ព្រះគ្រូសូត្រស្តាំវត្តស្លែង និងញាតិញោមពុទ្ធបរិស័ទ ។
២.ឧបាសក ឡូ មេងហូ និងកូនចៅ ទីក្រុងប៉ារីស ប្រទេសបារាំង មានសទ្ធាជ្រះថ្លាកាន់វេនបិណ្ឌ១វេន ៣០០ដុល្លា ដើម្បីជាប្រយោជន៍ ជាបុណ្យកុសលនិងឧទ្ទិសបុណ្យកុសលបានដល់មាតាបីតានិងប្អូនប្រុស មេង យូ ប្អូនស្រី ឈៀវ ឡូន ឈៀវ ប៊ុន ឈៀវ លាន ព្រមទាំងញាតិការទាំង៧សន្តាន សូមបានសុខក្សេមក្សាន្តក្នុងសុគតិភពកុំបីខាន ។
អាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ និង សម្បត្តិ៣ប្រការ សម្បត្តិមនុស្ស ទេវតា ព្រះនិព្វាន កើតមានដល់ម្ចាស់ទានប្រធានបុណ្យ សូមបានសុខចម្រើនតរៀងទៅ ! ។ ទំនាក់ទំនងកាន់វេនបិណ្ឌក្នុង១វេន ៣០០ដុល្លា ឬចូលបុណ្យតាមសទ្ធាជ្រះថ្លារៀងៗខ្លួន តាមរយៈ ព្រះភិក្ខុ លួន សុវ៉ាត LUON SOVATH 012 83 83 22
Subscribe to:
Post Comments (Atom)
No comments:
Post a Comment