ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Thursday, September 19, 2019
ពិធីបុណ្យវេនបិណ្ឌដាក់បិណ្ឌនៅវត្តស្លែង
#ពិធីបុណ្យវេនបិណ្ឌ នៅ #វត្តស្លែង #ឃុំជីក្រែង #ស្រុកជីក្រែង #ខេត្តសៀមរាប ក្នុងពេលទៀបភ្លឺ ពុទ្ធបរិស័ទអញ្ជើញមកវត្តស្តាប់ព្រះសង្ឃសូត្របរាភវសូត្របន្ទាប់មកដង្ហែរផ្កាបិណ្ឌ បាយបិណ្ឌ ដាក់បាយបិណ្ឌ នៅបរិវេណជុំវិញព្រះវិហារ បន្ទាប់មកវេរបាយបិណ្ឌ ផ្កាបិណ្ឌប្រគេនដល់ព្រះសង្ឃ ៕ វេនបិណ្ឌសាមគ្គី វេនបុណ្យទី៥នេះ គឺ
១.ពុទ្ធបរិស័ទទូទាំង #ភូមិគរ #ភូមិបេង ឃុំជីក្រែង ។
២.ឧបាសិកា ចេង សៃមៀន និងកូនចៅ Long Beach.California.USA.ចូលបុណ្យកាន់វេនបិណ្ឌ១វេន ៣០០ដុល្លា នៅវត្តស្លែង ឧទ្ទិសបុណ្យកុសល បានដល់ លោកឪពុក ឧបាសក អ៊ា អ៊ី អ្នកម្តាយ ឧបាសិកា ចេង គីមឆុង ព្រមទាំងញាតិការទាំង៧សន្តាន សូមបានសុខក្សេមក្សាន្តក្នុងសុគតិភពកុំបីខាន ។
អាយុ វណ្ណៈ សុខៈ ពលៈ កើតមានដល់លោកអ្នក សុខចម្រើនតរៀងទៅ ។
ថ្ងៃ៧រោជ ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ថ្ងៃ២០កញ្ញា២០១៩ ។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment