Wednesday, September 18, 2019

កូននេនវត្តស្លែងទេសនាបុណ្យវេនបិណ្ឌសាមគ្គីទី២

ទេសនាបុណ្យកាន់បិណ្ឌសាមគ្គី វេនទីពីរ នៅ #វត្តស្លែង ។ ម្ចាស់ទានប្រធានបុណ្យវេនសាមគ្គីថ្ងៃនេះមាន ១.ពុទ្ធបរិស័ទទាំងអស់គ្នានៅ #ភូមិសំរោងធំ #ភូមិចែកខ្សាច់ #ឃុំអន្លង់សំណរ #ស្រុកជីក្រែង #ខេត្តសៀមរាប ។ ២.លោក វង់ មុិច អ្នកស្រី អ៊ុន ណារ៉ន ហៅ មុនីដា ព្រមទាំងកូនចៅ South Carolina.USA.តាមរយៈ លោក ឡាយ ប៊ុនហេង MA.USA.ចូលបុណ្យកាន់វេនបិណ្ឌ១វេន ៣០០ដុល្លា នៅវត្តស្លែង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ដើម្បីឧទិ្ទបុណ្យកុសលបានដល់ លោកឪពុកឈ្មោះ ម៉ាន់ វង់ ម្តាយឈ្មោះ អុឹម យ៉ាន់ ខាងប្តី ឪពុកឈ្មោះអ៊ុន រស់ ម្តាយឈ្មោះ ហង់ រ៉ែន ព្រមទាំងញាតិការទាំង៧សន្តានដែលបានចែកឋានរំលាយខ័ន្ធទៅកាន់បរលោកខាងមុខ សូមឲ្យរួចចាកទុក្ខទាំងពូង សូមឲ្យបានទៅកើតក្នុងកំណើតសុគតិភពកុំបីខានឡើយ ។ អាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ និង សម្បត្តិមនុស្ស ទេវតា ព្រះនិព្វាន កើតមានដល់លោកអ្នកទាំងឡាយ សូមបានសុខសប្បាយ សុខចម្រើនគ្រប់ៗតរៀងទៅ ។ ថ្ងៃ៣រោជ ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃច័ន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០១៩

No comments:

Post a Comment