ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Sunday, September 22, 2019
កូននេនវត្តស្លែងទេសនាបុណ្យវេនបិណ្ឌសាមគ្គីទី៨
កូននេនទេសនា #បុណ្យកាន់បិណ្ឌសាមគ្គី វេនទី៨ នៅ #វត្តស្លែង #ឃុំជីក្រែង #ស្រុកជីក្រែង #ខេត្តសៀមរាប ថ្ងៃ៩រោជ ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនិងថ្ងៃទី២២ខែកញ្ញា ឆ្នាំ២០១៩ ។ ១.វេនបិណ្ឌសាមគ្គីពុទ្ធបរិស័ទទូទាំង #ភូមិអន្លង់ឫស្សី #ភូមិស្វាយតាដោក #ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប ។
២.ឧបាសិកា អៀប ឆៃហុង និងកូនចៅ Long Beach.California.USA.ចូលបុណ្យកាន់វេនបិណ្ឌ១វេន ៣០០ដុល្លា សូមឧទ្ទិសបុណ្យកុសលបានដល់ ឧបាសក អៀប ជូ ឧបាសិកា តាំង ប៊ួយហួយ និង កូនស្រី ឡាំ បូឡាត ឡាំ បូឡាវី កូនប្រុស ឡាំ ច័ន្ទតារា ឡាំ ភារ៉ូ និងញាតិការទាំង៧សន្តាន សូមបានសុខក្សេមក្សាន្តក្នុងសុគតិភព កុំបីខាន ! ។
២.លោក ប្រាក់ សារុំ អ្នកស្រី ណន ដានី New Zealand.៥០ដុល្លា ។
អាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ និង សម្បត្តិ៣ប្រការ សម្បត្តិមនុស្ស ទេវតា ព្រះនិព្វាន កើតមានដល់ម្ចាស់ទានប្រធានបុណ្យ សូមបានសុខចម្រើនតរៀងទៅ ! ។ ទំនាក់ទំនងកាន់វេនបិណ្ឌក្នុង១វេន ៣០០ដុល្លា ឬចូលបុណ្យតាមសទ្ធាជ្រះថ្លារៀងៗខ្លួន តាមរយៈ ព្រះភិក្ខុ លួន សុវ៉ាត LUON SOVATH 012 83 83 22
Subscribe to:
Post Comments (Atom)
No comments:
Post a Comment