ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Thursday, July 11, 2019
ល្បាតព្រៃចាប់ជនល្មើសលួចចាប់សត្វត្រកួតក្នុងព្រៃសង្ឃរុក្ខាវ័ន
ព្រះសង្ឃនិងក្រុមការងារព្រៃសង្ឃសហគមន៍រុក្ខាវ័ន ដែលបានចុះល្បាតព្រៃនិងយាមប្រចាំការនៅទីស្នាក់ការច្រកបាក់នឹមជ្រុងខាងលិចនៃព្រៃសង្ឃរុក្ខាវ័នខេត្តឧត្តរមានជ័យ បានឆែកឆេរក្នុងកែបម៉ូតូនៃអ្នកដើរបេះជ័រចុងតែបែជាបន្លំចាប់សត្វត្រកួត២ក្បាលចងដៃជើងញាត់ចូលក្នុងឃ្លុបម៉ូតូ ត្រូវព្រះសង្ឃនិងក្រុមការងារ #ព្រៃសង្ឃសហគមន៍រុក្ខាវ័ន ចាប់ដកហូតយកសត្វព្រៃទៅដោះលែងវិញនិងចាប់ដកហូតវត្ថុតាងមួយចំនួនហើយធ្វើកិច្ចសន្យានិងចូលដោះស្រាយតាមផ្លូវច្បាប់ដើម្បីបញ្ឈប់ការចាប់សត្វព្រៃនិងបទល្មើសផ្សេងៗក្នុងព្រៃសង្ឃរុក្ខាវ័ននេះ ។ ៩កក្កដា២០១៩ #ខ្មែរជួយខ្មែរ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment