ព្រះពុទ្ធសាសនាបានក្លាយជាគ្រឹះយ៉ាងមាំសំរាប់កម្ពុជា។ គេហទំព័រនេះនឹងចែកចាយពត៌មានទាក់ទងនឹងព្រះតេជគុណព្រះ គ្រូលួន សាវ៉ាតដែលកិច្ចការនិងសកម្មភាពរបស់ព្រះអង្គទាក់ទងនឹងការលើកស្ទួយសុខមាលភាព និងយុត្តិធម៌សង្គម ដោយក្រុមអ្នកស្រឡាញ់ព្រះពុទ្ធសាសនាខ្មែរ។
Buddhism has been the main foundation of Cambodia. This blog will attribute to Preah Krou Venerable Luon Sovath whose works and activities are engaging and promoting social wellness and justice by the group of Khmer Buddhist devotees.
Thursday, July 18, 2019
សូមចូលរួមធ្វើបុណ្យដាំដើមឈើក្នុងព្រៃសង្ឃសហគមន៍រុក្ខាវ័ន
ប្រគេនបច្ច័យចូលរួមធ្វើបុណ្យឆើមឈើក្នុង #ព្រៃសង្ឃសហគមន៍រុក្ខាវ័ន ខេត្តឧត្តរមានជ័យ
https://youtu.be/fjmu82WueM0
ព្រះតេជគុណ លួន សុវ៉ាត នាំយកថវិកា #ខ្មែរជួយខ្មែរ ៤០០ដុល្លា ជាសទ្ធាជ្រះថ្លា ឧបាសក ហួន ម៉ាន Mr Marn Hourn និង ឧបាសិកា ហួយ ចាន់ថូ ព្រមទាំងកូនចៅ North Carolina.Lexinhton.USA.ទៅចូលរួមបុណ្យដាំដើមឈើ ដែលប្រារព្ធធ្វើនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩ខាងមុខនេះលើផ្ទៃដី៣ហិចតា ដែលដឹកនាំដោយ ព្រះតេជគុណ ប៊ុន សាលូត ដោយដាំដើមក្រញូងសុទ្ធតែម្តង ក្នុងព្រៃសង្ឃរុក្ខាវ័ន #ខេត្តឧត្តរមានជ័យ ដែលមានផ្ទៃដី ៣០២៥៤ហិចតា ជាប់ស្រុកទាំង៣មាន #ស្រុកសំរោង #ស្រុកចុងកាល់ #ស្រុកអន្លង់វែង ហើយមានសត្វព្រៃជាច្រើនប្រភេទកំពុងរស់នៅ មាន សត្វស្វា ទន្សាយ ទន្សោង ខ្លាតូច ខ្លាធំ ខ្លាឃ្មុំ ប្រើស ឈ្លូស ពស់ បក្សាបក្សី ត្រី និង ជីវៈចម្រុះ ផ្សេងៗជាដើម ។ អាយុ វណ្ណៈ សុខៈ ពលៈ កើតមានដល់លោកអ្នកបានសុខចម្រើនតរៀងទៅ #ខ្មែរជួយខ្មែរ ១៨កក្កដា២០១៩
Subscribe to:
Post Comments (Atom)
No comments:
Post a Comment