Thursday, July 11, 2019

ផ្តល់ជំនួយមនុស្សធម៌បន្តិចបន្តួចដល់ជនក្រីក្រនិងចាស់ជរា

ព្រះតេជគុណ លួន សុវ៉ាត ចាត់ចែង #ជំនួយមនុស្សធម៌ខ្មែរជួយខ្មែរ ចែកថវិកាបន្តិចបន្តួចជូនដល់លោកយាយ ឆ្លយ នៅ #ភូមិភ្នៀត #ឃុំជីក្រែង #ស្រុកជីក្រែង #ខេត្តសៀមរាប ដែលគាត់មានជម្ងឺនិងចាស់ជរារស់នៅម្នាក់ឯង កាលគ្រាមិនទាន់ចាស់ជរា គាត់តែងតែរស់អាស្រ័យផលពីបឹងត្រពាំងធម្មជាតិនានា មានដើរ បេះត្រកួន ព្រលិត បេះស្លឹកឈូក មើមឈូក ជាដើមមកលក់ដើម្បីចិញ្ចឹមជីវិត តែបច្ចុប្បន្ន បឹងត្រពាំង និង សម្បត្តិធនធានធម្មជាតិ ទាំងនោះ កាន់តែបាត់បង់និងខ្សត់ខ្សោយទៅៗហើយ ។ សូមថ្លែងអំណរគុណ និងជូនបុណ្យកុសល អាយុ វណ្ណៈ សុខៈ ពលៈ កើតមានដល់លោកអ្នកម្ចាស់ជំនួយមនុស្សធម៌មាន លោក ឈុន ម៉េងថុង និង ភរិយា ចៅ ឡង ព្រមទាំងបុត្រ Fresno.California.USA.ព្រមទាំង ឪពុកក្មេក ចៅ សាងម្តាយក្មេក ម៉ៃ សុភី ព្រះតេជគុណ ស៊ុត វុឌ្ឍី Venerable SUTH VUTHY.វត្តរតនៈមណ្ឌល ។ #ខ្មែរជួយខ្មែរ ១កក្កដា២០១៩ LUON SOVATH 012 83 83 22

No comments:

Post a Comment